Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម​មុខ​ណាស់​! បោ​គេ​យកទៅ​លក់ ស្មាន​ពុំ​ដល់​ថា ព្រោះ​ចិត្ត​លោភលន់ ចុង​ក្រោយ​ត្រូវ​គេ​…​លក់​វិញ​! (វីដេអូ)

spot_img

​ករណី​ជួញដូរ​មនុស្ស​ដែល​លំបាក​ជឿ តែ​មាន​ពិត​បាន​កើតឡើង​នៅ​ប្រទេស​ចិន កាលពី ៥​ឆ្នាំមុន ។ វា​កាន់តែ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ដែល​ព័ត៌មាន​លំអិត​នៃ​រឿង​នេះ​ត្រូវបាន​ទម្លាយ​ចេញ​តាម​រលក​ទូរទស្សន៍ ។​

​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​ចិន ទើប​បញ្ចាំង​ផ្សាយ​ពី​ករណី​ជួញដូរ​មនុស្ស​ដ៏​កម្រ​មាន​បែបនេះ តែ​វា​បាន​កើតឡើង​នៅ​ឆ្នាំ ២០១៣ អម​ជាមួយ​ដំណើររឿង​បត់បែន ស្មាន​ពុំ​ដល់ ។ ព្រោះថា ក្រោយ​ការ​ទស្សនា​នោះ សំណួរ​ដ៏​សាមញ្ញ​មួយ​បាន​ផ្ទុះ​នូវ​ចម្លើយ​ផ្សេងៗ​គ្នា ៖ តើ​អ្នកណា​ជា​ជនរងគ្រោះ​ក្នុងករណី​ជួញដូរ​មនុស្ស​នេះ​?

៥ ឆ្នាំមុន​សិស្ស​វិទ្យាល័យ​ម្នាក់​ឈ្មោះ Liu Tue បាន​ឡើង​មក​លេង​នៅ​ទីក្រុង តាមផ្លូវ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ត្រូវ​គេ​លួច​បាត់​កាបូប​លុយ ។ ឆ្លៀត​ឱកាស​ឃើញបែបនេះ ជន​ជួញដូរ​មនុស្ស​ឈ្មោះ Liu Mai បាន​ធ្វើ​ពុត​ជា​ឈឺឆ្អាល សួរនាំ ហើយ​ថែមទាំង​ប្រាប់ Liu Tue ថា ផ្ទះ​របស់​នាង​នៅ​ជិត​ផ្ទះ​របស់ Liu Tue ដែរ ។ បន្ទាប់មក​ក៏​ធ្វើ​ពុត​ជា “​មនុស្ស​ល្អ​” ទិញ​សំបុត្រ​រថយន្ត ២ ដើម្បី​វិល​ទៅ​ស្រុក​ទាំងអស់​គ្នា ។​

​ទៅដល់​ស្ថានីយ៍​មួយ Liu Mai បាន​បបួល Liu Tue ឲ្យចូល​ផ្ទះ​របស់​ពូ​ខ្លួន​លេង​សិន ។ Liu Tue គិតថា នៅ​មួយ​កំណាត់​ផ្លូវ​ឆ្លង​ភ្នំ​ទៀត​ទើប​ដល់​ផ្ទះ ហើយ​ក្នុង​ហោប៉ៅ​ពុំមាន​លុយ​មួយ​យាន់​ផង ក៏​ងក់ក្បាល​យល់ព្រម​ទៅតាម Liu Mai ។ ប៉ុន្តែ​ពេល​ដេក​ក្នុង​បន្ទប់​មួយ​ដែល Liu Mai រៀបចំ​ជា​ស្រេច ដោយ​ចៃដន្យ Liu Tue បាន​ស្តាប់​ឮ Liu Mai កំពុង​តថ្លៃ​លក់ខ្លួន​នាង​ឲ្យ​បុរស​ម្នាក់ ហើយ​ចុងក្រោយ​ពួកគេ​ព្រមព្រៀង​តម្លៃ​ខ្លួន​នាង​គឺ ៤០០០​យាន់ (​ប្រមាណ ៦០០ USD) ហើយ​សន្យា​គ្នា​ថា ចាំ​យប់​នឹង​បញ្ជូន​នាង​ទៅឲ្យ ។​

Liu Tue ធ្វើ​ពុត​ជា​ដេកលក់​មិន​ដឹង​អ្វី ពេល Liu Mai ចូល​មក​បន្ទប់ នាង​ក៏​ធ្វើ​ពើ​និយាយ​ពី​នេះ​ពី​នោះ រួច​ធ្វើ​ជា​ធ្លោយមាត់​ប្រាប់ថា នាង​មាន​មិត្តភក្តិ ៣​នាក់​ទៀត ចង់​រក​ការងារ​ធ្វើ​ដើម្បី​ជួយ​ដល់​គ្រួសារ ។ Liu Mai កើត​ចិត្ត​លោភលន់ ចង​លក់​ម្តង​ទាំង​៤​នាក់ បាន​ប្រាក់​ច្រើន​ជាង​ក៏​ឲ្យ Liu Tue ទៅផ្ទះ ហើយ​ដេក​នៅ​ផ្ទះសំណាក់​រង់ចាំ Liu Tue នាំ​មិត្តភក្តិ​មកឲ្យ​ខ្លួន ។​

Liu Tue ឆ្លៀត​ឱកាស​នេះ គេចផុត​ពី​កណ្តាប់ដៃ Liu Mai តែ​នាង​កើត​ចិត្ត​ចង់ “​សងសឹក​” តែ​បើ​ទៅ​ប្តឹង​ប៉ូលិស​នោះ​នាង​ពុំ​មាន​ភស្តុតាង ។​

​ទូរទស្សន៍ កាសែត ចុះផ្សាយ​រឿងនេះ​ព្រោងព្រាត​

​នៅតាម​ផ្លូវ​គេចចេញ​ទៅ ចៃដន្យ Liu Tue បាន​ជួប​នឹង​បុរស​ម្នាក់​ពុំទាន់​មាន​ប្រពន្ធ ។ ក្រោយ​ការសន្ទនា​មួយសន្ទុះ​នាង​ក៏​វិល​មក​ជួប Liu Mai វិញ ហើយ​បបួល Liu Mai មក​កាន់​ផ្ទះ​បុរស​នោះ ព្រោះ​នាង​បាន​ព្រមព្រៀង​លក់ Liu Mai ធ្វើ​ជា​ប្រពន្ធ​បុរស​នោះ​ក្នុងតម្លៃ ៥០០​យាន់ (​ប្រមាណ ១៨០ USD) ។​

Liu Tue វិល​មក​ដល់​ផ្ទះ​បាន​យំសោក​រំលឹក​រឿងរ៉ាវ​ប្រាប់​ឪពុក​ម្តាយ ។ ឪពុក​ម្តាយ​របស់​នាង​បាន​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស ។ ប៉ុន្តែ​ពេល​ប៉ូលិស​ទៅ​ដល់​ផ្ទះ​បុរស​នោះ ពុំ​ឃើញ​ស្រមោល​របស់ Liu Mai ។​

​តាមពិត​ទៅ​បុរស​នេះ​ក៏​ជា​ជន​ជួញដូរ​មនុស្ស​ដែរ ។ ហេតុ​នេះ​ក្រោយពេល​ចាប់រំលោភ Liu Mai រួច​វា​បាន​លក់​នាង​ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត​ក្នុង​ភូមិ ។ ចុង​ក្រោយ​តុលាការ​កាត់ទោស​ឲ្យ Liu Mai ជាប់គុក​មួយជីវិត ដោយសារ​មុន​នោះ នាង​នេះ​បាន​លក់​ក្មេង ៥-៦​នាក់​ទៀត ។ ពូ​របស់​នាង Liu Mai ជាប់គុក ១០​ឆ្នាំ បុរស​ចាប់ Liu Mai រំលោភ​ជាប់គុក ១៨​ឆ្នាំ អ្នកទិញ Mai ជាប់គុក ១០​ឆ្នាំ បុរស​ចាប់ Liu Tue ក៏​ជាប់គុក ៣​ឆ្នាំ​ដែរ ។​

​ប៉ុន្តែ​ម្តាយ​ឪពុក​របស់ Liu Tue ពុំ​យល់​ស្រប​នឹង​ការវិនិច្ឆ័យ​របស់​តុលាការ ក៏​ពឹងពាក់​មេធាវី​សើរើក្តី​ឡើងវិញ ។ ព្រោះតែ Liu Tue ពុំ​ទាន់​គ្រប់​អាយុ ១៨​ឆ្នាំ (​នៅ​ខ្វះ​ប៉ុន្មាន​ថ្ងៃ​) ហើយ​ទង្វើ​របស់​នាង​ផ្តើម​ពី​គំនិត​សងសឹក​ប៉ុណ្ណោះ ពុំមែន​ដើម្បី​លុយ ហើយ​ដោយសារ​នាង​រាយការណ៍​ទើប​ជួយ​ឲ្យ​ប៉ូលិស​ចាប់​បាន​ជន​ជួញដូរ​មនុស្ស​ដល់​ទៅ ៤​នាក់ តុលាការ​បាន​កាត់​ឲ្យ​នាង​រួច​ពី​ទោសទ័ណ្ឌ ៕ ចន្ទ្រា​

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​?

spot_img
×