Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ ដែល​បាន «​ឆ្លងកាត់​» ស្នាដៃ​បុរស​នេះ​ ថោកទាប​ណាស់ ស្តោះ​ទឹកមាត់​ដាក់​នំ​ភី​ហ្សា​ រួច​ចាក់​ទឹក​ជ្រលក់​ពី​លើ (​វីដេអូ​)

spot_img

​បុគ្គលិក​ភោជនីយដ្ឋាន​ម្នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​រកឃើញ​នៅក្នុង​វីដេអូ​កាមេរ៉ា ធ្វើ​សកម្មភាព​ដ៏​ថោកទាប​បំផុត ស្តោះ​ទឹកមាត់​ដាក់​លើ​នាំ​ភី​ហ្សា​អតិថិជន ។​

​នៅក្នុង​ឃ្លី​ប​ដែល​បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម កាលពី​ចុង​សប្តាហ៍​មុន បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Jaylon Kerley ត្រូវ​បានឃើញ «​ស្តោះ​ទឹកមាត់​» នៅលើ​នំ​ភី​ហ្សា នៅ​ហាង Comerica Park Ballpark ស្ថិតក្នុងទីក្រុង Detroit រដ្ឋមីឈីហ្គេន (អាមេរិក) មុនពេល​ដាក់​គ្របពីលើ​ដោយ​ទឹកជ្រលក់ ។​

​ចាប់តាំងពី​ឃ្លី​ប​នេះ​ត្រូវបាន​ចែករំលែក​នៅលើ​អ៊ី​ន​ធើរ​ណែ​ត បុគ្គលិក​ដ៏​អាក្រក់​រូបនេះ ត្រូវបាន​បណ្តេញចេញ និង​ចាប់ខ្លួនកាលពីថ្ងៃចន្ទ ។​

Detroit Sportservice បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ “​នៅពេល​យើង​បានដឹង​តាមរយៈ​បណ្តាញ​សង្គម អំពី​អាហារ​ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ខ្អើ​ម​រអើម​បែបនេះ កាលពី​យប់​ថ្ងៃ​សុក្រ យើង​បាន​បិទ​បញ្ចេញ​អាហារ​ទាំងនោះ​ភ្លាម ហើយ​បោះចោល​ផលិតផល​ទាំងអស់នោះ​ផងដែរ​» ។​

«​សុវត្ថិភាព​ចំណី គឺជា​អាទិភាព​ដ៏​ចម្បង​របស់​យើង ហើយ​យើង​នឹង​ចាត់វិធានការ​សមស្រប ដើម្បី​ការពារ​ភ្ញៀវ​របស់​យើង​» ។​

​យោងតាម​ប្រ​ព័​ន្ទ​ផ្សព្វផ្សាយ​ក្នុង​តំបន់ WXYZ ប៉ូលីស​បាន​និយាយថា Kerley អាច​ប្រឈមមុខ​ចោទប្រកាន់ ចំពោះ​ករណីនេះ ៕

ដោយ​៖ ចន្ទី​
​ប្រភព​៖ thesun.co.uk

spot_img
×