Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទាល់​ភ្នែក​! ប្តី​ប្រពន្ធ​១​គូ​នៅ​ចិន​ត្រាំ​ពស់​ពិស​ដ៏​ធំ​ក្នុង​កែវ​ស្រា​ទាំង​រស់​គួរឲ្យ​…​ញាក់សាច់​! (វីដេអូ)

spot_img

​Clip 1 ត្រូវបាន​គេ​ប្រាប់ថា ថត​នៅ​តំបន់​ភាគ​បូព៌ា​ប្រទេស​ចិន ខណៈ​ពេល​ប្តី​ប្រពន្ធ​មជ្ឈិមវ័យ​១​គូ បាន​រួមដៃគ្នា​ដើម្បី​ចាប់​ត្រាំ​ពស់​ពិស​ដ៏​ធំ​ក្នុង​កែវ​ស្រា​ទាំង​រស់ គួរ​ឲ្យ​ព្រឺព្រួច ។​

​ពស់​១​ក្បាល​នេះ​ប្រហែលជា​ពិបាក​ទ្រាំ​ណាស់​ទើប​វា​ពត់ពេនរ​មូល​ខ្លួន​ក្នុង​កែវ​ស្រា ដែល​ត្រូវ​ចុក​ឆ្នុក​ជាប់​ទម្រាំ​…​ងាប់​ស្តូក ។​

​អត្តសញ្ញាណ​របស់​ប្តី​ប្រពន្ធ​២​រូបនេះ នៅ​ពុំទាន់​ដឹង​ច្បាស់​ទេ តែ​តាំងពី Clip ខ្លី​នេះ​បង្ហោះ​មក មាន​មនុស្ស​ទស្សនា ៣៤០ លាន​នាក់ ហើយ​នៅ​លើ​គេហទំព័រ 99.com ដែល​ជា​គេហទំព័រ​ធំ​មួយ​នៅ​ប្រទេស​ចិន ។​

​តាម​អ្នកជំនាញការ​នោះ​ការប្រើ​ពស់​ពិស​យកមក​ត្រាំ​ស្រា​ជា​ប្រពៃណី​បុរាណ​នៅ​ចិន វា​មាន​តាំង​ពី​ប្រមាណ ២.៧០០​ឆ្នាំមុន ។ តាម​ប្រវត្តិសាស្ត្រ​កត់ត្រា​ទុក គេ​ចាប់ផ្តើម​ចេះ​ផឹកស្រា​ត្រាំ​ពស់​ពិស​ពី​រជ្ជ​កាលចូវ (​ខាងលិច​) អំឡុង​ឆ្នាំ ១០៤៦-៧៧១ មុន​គ្រិស្តសករាជ​មក​ម្លេះ ៕ ចន្ទ្រា​

spot_img
×