Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ប្រាសាទបន្ទាយឆ្មារ : សម្អាត​ព្រៃ​ទ្រង់ទ្រាយ​ធំ ,​ឥឡូវ​ក្រាល​ក្តារ​និង​សម្រួល​ផ្លូវ​ឡើង​សម្រាប់​ភ្ញៀវ​ទស្សនា​និង​គោរព​សក្ការ​: រូបចម្លាក់​លោ​កិ​ស្វរ​:

spot_img

​បន្ទាយមានជ័យ : ការរៀបចំ​សាងសង់​សម្រួល​ផ្លូវ​ឡើង​និង​ក្រាល​ក្តា​សម្រាប់​អោយ​ភ្ញៀវ​ជាតិ អន្តរជាតិ​ឡើង​ទស្សនា ក៏​ដូច​គោរព​សក្ការ​:​ដល់​រូបចម្លាក់​អវតា​លោ​កិ​ស្វៈរៈ​ព្រហស្ថ​៣២ នៅ​ជញ្ជាំង​ខាងលិច ​នៃ​ប្រាសាទបន្ទាយឆ្មារ​ ស្ថិតនៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ត្រូវបាន​មន្ត្រី​នាយកដ្ឋាន​គាំពារ និង អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធ៍ម​និង​វិចិត្រសិល្បៈ និង​ក្រុម​ឆ្មាំ​ប្រាសាទ​ធ្វើ​កាលពី​ថ្មី​នេះ​។​

​ការសាងសង់ រៀបចំ​សម្រួល​នេះ​មាន​បំណង​ជា​ពិសេស​អោយ​ប្រជាពលរដ្ឋ ពិសេស​ស​ពុទ្ធបរិស័ទ​ដែល​តែងតែ​មាន​ជំនឿ​ទៅលេី ព្រះ​លោ​កិ​ស្វៈរៈ ដែល​កន្លងមក​ពិបាក​រក​កន្លែង​សមស្រប​ក្នុង​ការរៀបចំ​សែនព្រេន គោរព ស​ក្ការ​:​និង​ភ្ញៀវ​ពិបាក​ឡើង​ទស្សនា​នោះ អាច​ងាយស្រួល​។​

​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ម៉ៅ ស៊ី អនុប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​អោយដឹង​ថ្ងៃទី​២៨​វិច្ចិកា​។​
​ការរៀបចំ​នេះ ក្នុង​នោះ​លោកស្រី​ម៉ៅ ម៉ា​ល័យ​កែ គឹមយ៉ាន បាន​ជួយ​ឧបត្ថម​ថវិកា​ចំនួន​មួយ​លាន​រៀល​ដែរ​។​

សូម​រំលឹក​ថា កាលពី​ខែ​មករា​ឆ្នាំ​២០១៧ លោកស្រី​ម៉ៅ ម៉ា​ល័យ​និង​ក្រុមការងារ​រួម​ជាមួយ​រដ្ឋបាល​គ្រប់​ថ្នាក់ សិស្ស​និស្សិត​លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឆ្មាំ​ប្រាសាទ មន្ត្រី​វ​ប្បធ​ម៍​និង​អ្នកពាក់ព័ន្ធ​បានធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ស្តារ សម្អាត​ពើក ត្រឹប ស្មៅ​ទាំងស្រុង​ពី​គូ​ទឹក​ប៉ែក​ខាងកើត​ស្តាំ ខាងជើង ខាងលិច​។​ ហើយ​បាន​សម្អាត់​ព្រៃ​បន្លា ស្មៅ​និង​ដាំ​បង្គោល​ភ្លើង​សូ​ឡា​រាប់សិប​ដើម​ក្នុង​ប្រាសាទ​។​

​ហើយ​កាលពី​សប្តាស៍​មុននៃ​ខែ​វិច្ឆិកា​នេះ ក៏​មាន​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​កាប់ឆ្ការ​សម្អាត​ព្រៃ​បន្លា ស្មៅ​ក្នុង​បរិវេណ តាម​ខឿន​(​របង​)​ប្រាសាទ​ដើម្បី​ត្រៀមលក្ខណ​:​ធ្វើ​ពិធីសែនព្រេន​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន ។​ពិធី​នេះ​ធ្វើឡើង​ក្រោយ​ពី​តុលាការ​កំពូល​របស់​រា​ជ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕​ ដោយ : បន្ទាយ​

    

spot_img
×