Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ គួរ​ចេះ​ក្តាប់​ឱកាស​មាន​ប្រយោជន៍​សម្រាប់​បុព្វហេតុ​របស់ខ្លួន ។ លុយកាក់ ប្រភព​ចំណូល​បន្ទាប់បន្សំ​កើនឡើង ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ ។ លុយកាក់ ល្អ​បំផុត មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​នឹងនរ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ រក្សា​កាបូប​ប្រាក់​ឲ្យបាន​ល្អ​បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា គួរ​សកម្ម ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ មាន​ដំណឹង​ល្អ​អំពី​ការឡើង​តួនាទី ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព និង​ស្មារតី​របស់​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន កុំ​ឈឺឆ្អាល​រឿង​អ្នក​ដទៃ​ច្រើន ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មាន​ព័ត៌មាន​រីករាយ​ច្រើន ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​ពី​អ្នក​មាន​បទពិសោធន៍​មុនៗ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាសល្អៗ​ច្រើន​សម្រាប់​រក​ប្រាក់ ។ មនោសញ្ចេតនា មិនល្អ ប្រយ័ត្ន​មាន “​អ្នក​ទី​៣” ចូល​ជ្រៀតជ្រែក ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​ការងារ គួរ​ពិនិត្យពិច័យ​ឲ្យ​ល្អិតល្អន់​មុន​ពេល​សម្រេច​រឿង​អ្វីមួយ ។ លុយកាក់ ប្រយ័ត្ន​មាន​បាត់​របស់របរ លុយកាក់ ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​អំណោយផល​ល្អ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា វាយ​កើត​ទំនាស់​ឈ្លោះប្រកែក​ដោយសារតែ​រឿង​តូចតាច ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន ដោយសារ​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក ។ លុយកាក់ ចំណូល​កើនឡើង ស្ថានភាព​វិនិយោគ​ចម្រុងចម្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ធ្លាក់ចុះ មាន​ការខាតបង់​របស់​ទ្រព្យ ។ មនោសញ្ចេតនា គួរ​ផ្លាស់ប្តូរ​យោបល់​គ្នា​ត្រង់ៗ ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រយ័ត្ន​ក្នុង​ការសហការ​រកស៊ី​ដើម្បី​បញ្ចៀស​រឿង​ប្រទាញប្រទង់​ដល់​ត្រូវ​ប្តឹងប្តល់​គ្នា ។ លុយកាក់ គួរ​ចេះ​សន្សំសំចៃ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការសុំ​ការងារ ។ លុយកាក់ ជួប​សំណាងល្អ​តិចតួច​អំពី​លុយកាក់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕​

spot_img
×