Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Trump អះអាងថា​នឹង​ប្រកាស​លំអិត​អំពី​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ក្នុងពេល​ឆាប់ៗ​នេះ​

spot_img

​ប្រភពពី Reuters នៅ​ថ្ងៃទី​២៦​ខែកញ្ញា ឱ្យដឹងថា ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា អាមេរិក​និង​កូរ៉េខាងជើង​«​កំពុងមាន​ទំនាក់ទំនង​ល្អប្រសើរ​» ហើយ​អះអាងថា​លោក​នឹង​ថ្លែង​ជា​សាធារណៈ​អំពី​ពេលវេលា​និង​ទីកន្លែង​ជំនួប​កំពូល​បន្តទៀត​«​ក្នុង​អនាគត​យ៉ាងខ្លី​»​ជាមួយ​មេដឹកនាំ Kim​។​

ប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ពេលទៅដល់​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ប្រធានាធិបតី​Trump ពោល​«​ខ្ញុំ​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ក្នុង​ពេលអនាគត​យ៉ាងខ្លី​ខាងមុខ​។​យើងខ្ញុំ​កំពុងមាន​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃនេះ​។ យើងខ្ញុំ​នឹង​ចាប់ផ្តើម​និយាយ​ដល់​បញ្ហា​នេះ​។​ប៉ុន្ដែ​យើងខ្ញុំ​នឹង​ប្រកាស​ជា​សាធារណៈ​អំពី​ពេលវេលា​និង​ទីកន្លែង​ក្នុង​អនាគត​យ៉ាងខ្លី​ខាងមុខ​»​។​

​ឆ្លើយតប​នឹង​សំណួរ​ថា តើ​កូរ៉េខាងជើង​ត្រូវធ្វើ​អ្វី​នៅមុន​ដំណើរការ​នៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​២ លោក​Trump បាន​ឆ្លើយថា ភាគី​ទាំងពីរ​ទទួលបាន​នូវ​ការ​«​រីកចម្រើន​យ៉ាង​ធំធេង​» តាំងពី​ឆ្នាំទៅ​មិញ​ម្ល៉េះ​។​

​ប្រធានាធិបតី​អាមេរិក​សង្កត់ធ្ងន់ថាៈ «​គេ​កំពុង​រំសាយ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​។​យើងខ្ញុំ​កំពុងមាន​ចំណងទាក់ទង​ល្អប្រសើរ​ជាមួយ​ពួកគេ​»៕
​សូ​យ​ន​

spot_img
×