Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរ​ត្រូវ​បណ្តេញ​ចេញពី​យន្តហោះ ព្រោះ​ទាមទារ​សាក​ថ្ម​ទូរស័ព្ទ​ក្នុង​បន្ទប់​បើកបរ​

spot_img

ហេតុ​កាណ៍​នេះ​បាន​កើតឡើង​ក្នុង​ជើងហោះហើរ​IndiGo របស់​ក្រុមហ៊ុន​អាកា​ចរណ៍​ឥណ្ឌា Kolkata ដែល​ត្រៀម​ហោះហើរ​ទៅកាន់ Mumbai កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​ម្សិលមិញ​នេះ​។​


​សេចក្តីប្រកាស​របស់ IndiGo សរសេរថា «​នៅពេលដែល​យន្ដហោះ​កំពុង​សំចត​លើផ្លូវ​ហោះហើរ អ្នកដំណើរ​ម្នាក់​បាន ចចេស​រឹងរូស​ទាមទា​រ​ចូលក្នុង​បន្ទប់​ពី​ឡុ​ត ព្រោះ​ទូរស័ព្ទ​ខ្លួន​ត្រូវ​សាក​ថ្ម​បន្ទាន់​។ តាម​បទបញ្ជា​កំណត់ មេក្រុម​ហោះហើរ​បាន សំណូមពរ​ឱ្យ​អ្នកដំណើរ​រូបនេះ​ចេញ​ផុតពី​យន្តហោះ​។​

ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បាន​ដកស្រង់​សម្តី​មន្ត្រី​អាកាសយានដ្ឋាន​ឱ្យដឹងថា បុរស​នេះ​មាន​អាយុប្រមាណ​៣៥​ឆ្នាំ ហើយ​កំពុង​ស្ថិតក្នុង​សភាព​ស្រវឹង​និង​មាន​ទង្វើ​បង្កជម្លោះ​។​

​ប៉ូលិស​បានធ្វើការ​សួរចម្លើយ រួច​ក៏​ដោះលែង​បុរស​នេះ ប៉ុន្តែ​មិនបាន​ពិន័យ​ជា​ប្រាក់​ទេ​។​

​នេះ​គឺជា​រឿង​ចម្លែក​លើក​ទី​២​ហើយ​កើតឡើង​ក្នុងអំឡុង​មួយ​សប្តាហ៍​កន្លងមក​។​មុន​នោះ​ក្រុមហ៊ុន​អាកាសចរណ៍ GoAir ឱ្យដឹងថា មាន​អ្នកដំណើរ​ម្នាក់​បាន​ប្រឹងប្រែង​បើកទ្វារ​សង្គ្រោះបន្ទាន់​នៅ​កន្ទុយ​យន្ដហោះ ព្រោះ​ច្រឡំ​ថា​ជា​ទ្វារ​បន្ទប់ទឹក ខណៈពេល​យន្តហោះ​កំពុង​ធ្វើរ​ដំណើរ​ពី New Delhi ទៅកាន់​Patna​។​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អ្នកដំណើរ​នេះ​ពុំបាន​ដឹង ព្រោះ​គាត់​ទើបតែ​បាន​ជិះ​យន្តហោះ​ជា​លើកដំបូង​៕
​លី​សា​

spot_img
×