Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ស្នើ​ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​សិក្សា​រៀនសូត្រ​ពី​មនុស្ស​ចាស់ ដើម្បី​យកមក​អនុវត្ត​បន្ត​ការងារ​អោយបាន​ល្អ​ប្រសើរ​

spot_img

​ភ្នំពេញ ​៖ លោក​ឃួង ស្រេង បានបញ្ជាក់​ថា នៅលើ​ពិភពលោក មិន​មាន​ប្រទេស​ណា ធ្លាក់​ដល់​ចំណុចសូន្យ​ដូច ប្រទេស​កម្ពុជា​នោះ​ទេ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ បានធ្វើអោយ​ប្រទស​ដ៏​សែន​អាក្រក់​មួ​យ​នេះ បាន​ងើប​ខ្លួន​ជា​បណ្តើរៗ រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ ហើយ​លោក​ក៏​បាន​ស្នើ​ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​សិក្សា​រៀនសូត្រ​ពី​មនុស្ស​ចាស់ រក​ចំណុច​ល្អៗ ដើម្បី​យកមក​អនុវត្ត​បន្ត​ការងារ​អោយបាន​ល្អ​ប្រសើរ ។

​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ជម្រុញ​អោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់​បង្ការ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់ បញ្ហា​គ្រឿងញៀន​និង បង្គារ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ ដើម្បី​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អាណាព្យាបាល​របស់​ប្រជាពល រដ្ឋ​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌដូនពេញ នៅ​សាលាខណ្ឌ​ដូនពេញ។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា មន្ត្រី​របស់​យើង​ជា​អាណាព្យាបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវ​មើល​ពួក​គាត់​អោយបាន​គ្រប់​ជ្រុងជ្រោយ ។ ជាក់ស្តែង​ដូចជា​ផ្ទះសំបែង​ជាដើម នៅ​ខណ្ឌ​ដូនពេញ​នេះ​មាន​សំណង់​ចាស់ ៗ ច្រើន ដូច្នេះ ក្នុងនាម​យើង​ជា​អាណាព្យាបាល​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​ពួកគាត់ ដោយ​ត្រូវ​រក​មន្ត្រី​ជំនាញ​មក​វាយ​តំលៃ​ថា​តើ​ពួក​គាត់​អាច​រស់នៅ​បន្ត​ទៀត​បាន​ឬទេ​។​

លោក​ឃួង ស្រេង បាន​បន្តថា គោលបំណង​ដែល​លោក មកជួប​បងប្អូន​មន្ត្រី​របស់​ខណ្ឌ​ដូនពេញ​នៅពេលនេះ គឺ​ដើម្បី​សួរសុខទុក្ខ​មន្ត្រី​របស់​យើង​ធ្វើ​ការងារ​បាន​អ្វីខ្លះ ហើយ​នៅ​ខ្វះ​ចំណុច​ណាខ្លះ​ដើម្បី​បំពេញបន្ថែម ធ្វើយ៉ាងណា​បំរើ​ប្រជាពលរដ្ឋ អោយ​រឹង​រិត​តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

លោក​ឃួង ស្រេង ក៏​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌដូនពេញ រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​។

លោក​បញ្ជាក់ថា នៅលើ​ពិភពលោក​មិន​មាន​ប្រទេស​ណា​ធ្លាក់​ដល់​ចំណុចសូន្យ​ដូច ប្រទេស​កម្ពុជា​យើង​នោះទេ​។ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​រប​ស់​យើង បានធ្វើអោយ​ប្រទស​ដ៏​សែន​អាក្រក់​មួ​យ​នេះ បាន​ងើប​ខ្លួន​ជា​បណ្តើរៗ រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ ។ យុវជន​ត្រូវ​សិក្សា​រៀនសូត្រ​ពី​មនុស្ស​ចាស់ រក​ចំណុច​ល្អៗ​ពី​មនុស្ស​ចាស់ ដើម្បី​យកមក​អនុវត្ត​ការងារ​ឲ្យបាន​ល្អ​ប្រសើរ ។ តាម​គំនិត​របស់​លោក​គឺ​បណ្តុះបណ្តាល​យុវជន និង​មើលថែ​មនុស្ស​ចាស់ ។​យុវជន និង​មនុស្ស​ចាស់ ត្រូវតែ​ដើរ​ទន្ទឹម​គ្នា មានន័យ​ថា បើ​អត់​មនុស្ស​ចាស់ ក្មេង​ក៏​គ្មាន​ឱកាស​ដែរ​។​មនុស្ស​ចាស់​ជា​អ្នក​តំរង់ទិស​អោយ​ក្មេង ទើប​ក្មេង​អាច​ដើរ​ខ្លួនឯង​។​

ទន្ទឹមនឹង​ភាព​ល្អប្រសើរ​ហើយ​នោះ ខណ្ឌ​ដូនពេញ​ក៏​មាន​បញ្ហា​ប្រឈម ដែល​ត្រូវ​អនុវត្ត​បន្ត​ដែរ ក្នុងនោះ​មាន​បញ្ហា​សណ្តាប់ធា្នប់​មិនទាន់​រៀបចំ​បាន​ល្អ​ប្រសើ​រនូ​វ​ឡើយ​ប្រជាពលរដ្ឋ​មិន​ទាន់​គោរព​ច្បាប់​ចរាចរ បញ្ហា​គ្រឿងញៀន​នៅតែ​កើតមាន ការចុះ​កិច្ចសន្យា​ជាមួយ​ក្លឹប​កំសាន្ត​នានា​ក៏​នៅ​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​ជាដើម​។

លោក​ឃួង ស្រេង ក៏​បាន​ជម្រុញ​អោយ​រដ្ឋបាល​ខណ្ឌដូនពេញ​ដោះស្រាយ នូវ​ការរៀបចំ​សណ្តា​ប់ សំណង់​គ្មាន​ច្បាប់ ការ​សង់រោង​បិទ​ផ្លូវ​សាធារណៈ ពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿង​ស្រវឹង​អោយបាន​ល្អ​បន្ថែម និង​មិន​អោយ​មាន​រ៉ឺម៉ក​ដឹក​ធ្យូង​ចូល​ក្រុង ។ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ គ្រប់គ្រង​ជនបរទេស និង​សមាគមន៍​មួយចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង ។​

លោក​បញ្ជាក់ថា នៅ​ភ្នំពេញ​មាន​កន្លែង​សប្បាយភាព​២៦៤២ ទីតាំង ក្នុង​នោះ​សម្រាប់​ខណ្ឌដូនពេញ​មាន​ចំនួន ៥៨៥​ទីតាំង ហើយ​ក្នុង​ចំនួន​នេះ រដ្ឋបាល​ខណ្ឌដូនពេញ​ទើបតែ​ចុះ​ពិនិត្យ​និង​ធ្វើ​កិច្ចសន្យា​បាន​តែ​ជាង​១០០​ទីតាំង​ប៉ុណ្ណោះ​។ ត្រូវ​ណែនាំ​អោយ​ម្ចាស់​ក្លឹប​កំសាន្ត​ទាំងអស់​បំពេញ​បែប​បទ​ច្បាប់​អោយបាន​ត្រឹមត្រូវ ពិសេស ការដាក់​ស្លាក​យីហោ​ត្រូវតែ​ដាក់​អក្ស​ខ្មែរ​អោយ​បាន​ធំៗ​និង​នៅ​ពីលើ​អក្សរ​បរទេស ដោយ​ទុក​រយៈពេល​អោយ​ចំនួន​២​សប្តាហ៍ បើ​មិន​ដូច្នេះ​ទេ យើង​ចាត់វិធានការ​ភ្លាម ។

លោក ក៏បាន​ជម្រុញ​អោយ​មាន​ការ​បង្គា​រ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់​គ្រប់​ប្រភេទ រួម​ទាំង​បង្គារ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​អ្នក​ចូល​ហូប​ចុក និង​ប្រជាពលរដ្ឋ​ទូទៅ ព្រោះ​សន្តិសុខ​នេះ​ជា​តម្រូវការ​ចាំបាច់​និង​ចង់​បាន​របស់​មនុស្ស​គ្រប់​គ្នា​មិន​ថា អ្នកមាន និង​អ្នកក្រ​នោះទេ​។​

​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​លើកឡើង​ថា ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ ចំណុះ​រដ្ឋបាល​ខណ្ឌដូន ពេញ ព្រមទាំង​ចែក​ប័ណ្ណសរសើរ និង​ថវិកា ផ្តល់​ដោយ​ក្រុមប្រឹក្សា​ប្រឡងប្រណាំង អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិ ភាព ជូន​ដល់​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់ ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​៕ ​ដោយ​៖​កូឡាប​

     

spot_img
×