Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Trump ចោទប្រកាន់ថា​ចិន​បាន​អន្តរាគមន៍​ក្នុងការ​បោះឆ្នោត​ពាក់​ក​ណ្ដា​លអាណ​តិ្ត​នៅ​អាមេរិក​

spot_img

​តាម​ Reuters​ ប្រ​ធានា​ធិបតី​អាម​រិ​កបាន​ថ្លែង​ក្នុង​អង្គ​ប្រ​ជុំអង្គការសហប្រជា​ជា​តិ​ នា​ក្រុម​ប្រឹ​ក្សា​សន្តិសុខ UN ដែល​លោ​ក​ជា​អធិប​តី​ថា «​ចិន​ប្រឹងប្រែង​អន្តរាគមន៍​ក្នុងការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិការ​បស់​យើងខ្ញុំ​។​ប្រឆាំង​តប​រដ្ឋអំណាច​របស់ខ្ញុំ​»។​ប៉ុន្តែ​លោក​ពុំបាន​ផ្តល់​ភស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ​ទេ​។​

​ប្រធានាធិបតីអាម​រិ​ក​Donald Trump នៅ​ស្នាក់ការ UN នា​បុ​រី​ New York ​ថ្ងៃទី​២៥​កញ្ញា​

​លោក​Trump ​ពោល​បន្ថែមថា «​ពួកគេ​មិន​ច​ង់ឃើញ​ឬ​យើ​ង​ខ្ញុំ​ទទួលបាន​ជោគជ័យ ព្រោះ​ខ្ញុំ​គឺជា​ប្រ​ធានា​ធិ​ប​តី​ដំបូង​ ដែល​ធ្វើឱ្យចិន​ប្រឈម​នឹង​បញ្ហា​ពាណិជ្ជកម្ម ហើយ​យើងខ្ញុំ​កំពុង​ឈ្នះ​នៅក្នុង​កម្រិត​ទាំងអស់​។ យើងខ្ញុំ​មិន​ច​ង់ឱ្យ​ពួកគេ​អន្តរាគមន៍​ក្នុ​ង​ការបោះ​ឆ្នោ​ត​ខាងមុខនេះ​។​

​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកា​ន់​តបរប​ស់លោក​Trump ​ប្រមុខ​ការទូត​ចិន​​ វ៉ាង​ យី ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ​​ថា៖ «​យើងខ្ញុំ​ពុំបាន​ ហើយ​និង​មិន​អន្តរា​គម​ន៍​ទៅ​​ក្នុង​បញ្ហា​ទាំងឡាយ​របស់​ប្រទេស​ណាមួយ​ទាំងអស់​។ យើងខ្ញុំទាត់​ចោល​រា​ល់ការចោទ​ប្រកាន់​មិន​ស​ក្តិ​សម​ប្រ​ឆាំង​នឹង​ប្រទេស​ចិន​»​។​

​ការបោះឆ្នោត​នៅ​ខែ​វិ​ច្ឆិកា​រ​បស់អា​មេ​រិ​កនឹង​សម្រេច​ថា តើ​គណបក្ស​សាធារណ​រដ្ឋ​របស់​Trump ​អា​ច​បន្ត​ត្រួតត្រា​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​អាមេរិក​ដែរឬទេ​។​

​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-​ចិន​កាន់តែ​តានតឹង​ឡើង​។​នៅ​ដើម​ស​ប្តា​ហ៍​នេះ អាមេរិក​ចាប់​ផ្តើមអនុវត្តន៍​អត្រាពន្ធ​​ ១០​ភាគរយ​លើ​ទំនិញ​មាន​ត​ម្លៃ២០០.០០០​លា​ន​ដុ​លា្លរ​របស់​ចិន ​និង​បាន​គំរាម​បន្តវាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​មា​ន​តម្លៃ​២៦៧​.០០០​លា​ន​ដុល្លារ​ទៀត​។ ក្រុង​ប៉េកាំង​បាន​តបត​ដោយ​ប្រកាស​កម្រិត​ពន្ធ​ថ្មី​លើ​ទំនិញមានតម្លៃ​៦០​.០០០​លាន​ដុល្លារ​របស់​អា​មេ​រិ​ក។ មុន​នោះ​ភាគី​ទាំង​ពីរបាន​ដំឡើង​ពន្ធ​លើ​ទំនិញ​មានតម្លៃ៥០.០០០​លាន​ដុល្លាររួចមកហើយ​។​

​ក្រុង Washington ​ចោទប្រកាន់​ក្រុង​ប៉េកាំង​ថា​បា​ន​លួច​កម្មសិទ្ធិបញ្ញា ហើយ​ចាប់បង្ខំ​បណ្ដា​ក្រុន​​ហ៊ុន​អា​មេរិក​ចែ​ករំលែ​កប​ច្ចេកវិ​ជ្ជា​។​ទន្ទឹម​​នោះអាម​រិ​ក​ក៏​សំណូមព​រឱ្យ​លុប​អតិរេក​ពា​ណិ​ជ្ជក​ម្មរវា​ង​ប្រទេស​ទាំងពីរ ខណៈពេល​ក្រុង​ប៉េកាំង​និយាយថា ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​ អាមេរិក​មានបំណង​រារាំង​ការរីកចម្រើន​របស់ប្រ​ទស​ចិន​៕
​សូ​យ​ន​

spot_img
×