Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្ទុះឆេះ​ការិយាល័យ​ក្រុមហ៊ុន​អ៊ិន​ធើ​ណិ​ត Opennet នៅ​ខណ្ឌ​ចំការមន​

spot_img

​ភ្នំពេញ ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិន​ធើ​ណិ​ត opennet ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣០៦ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ១១ យប់​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​ឆ្នាំ ២០១៨ ។ ជាមួយ​គ្នា​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង រួម​ទាំង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឮ​សំឡេង​ផ្ទុះ នៅ​ជិត​របង​ក្រុមហ៊ុន Opennet បង្ក​ឲ្យមាន​អណ្តាត​​ភ្លើង​យ៉ាងខ្លាំង​ចាប់ឆេះ ហើយក៏​បាន​ឃើញ​កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ចេញ​ជួយសង្គ្រោះ រហូតដល់​ម៉ោង​ជិត​២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ទើប​អគ្គិភ័យ​រលត់​ទាំងស្រុង​។​

សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​អាច​បញ្ជាក់​ថា ចំពោះ​អគ្គិភ័យ​ដែល​ឆាបឆេះ​ចេញពី​ក្នុង​កន្លែង​ក្រុមហ៊ុន openet ខាងលើ​នេះ​បណ្តាល​មកពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ ដោយ ពេលនេះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ និង​ធ្វើការ​បញ្ជាក់​បន្ថែម​ទៀត​ផងដែរ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ ទើប​អាច​ទប់ស្កាត់​នៃ​ការឆេះ​មិន​ឲ្យ​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត​។ ហេតុការណ៍​នេះ​មិន​បណ្តាលឲ្យ​មាន​នរណា​ម្នាក់​រងរបួស​ឡើយ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ​មួយចំនួន​តែប៉ុណ្ណោះ​៕ ​ដោយ ​៖ ​កូឡាប​

  

spot_img
×