Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ និង​បច្ចេកវិទ្យា​ឌីជីថល បាន​បង្កើត​ឱ្យមាន វិសាលភាព​និង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ថ្មី​

spot_img

​ភ្នំពេញ ​៖ អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា បណ្តាញ និង​បច្ចេកវិទ្យា​ឌីជីថល បាន​បង្កើត​ឱ្យមាន វិសាលភាព​និង​ស្ថាភាព​សេដ្ឋកិច្ច និង​សង្គម​ថ្មី​មួយ​ខុស​ពី​មុន ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ពី​ការ​ធើ្វ​ពាណិជ្ជកម្ម​តាម​បែប​ប្រពៃណី មក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​នៃ​ការសិក្សា​ស្តី​អំពី​សារពើពន្ធ​អេឡិចត្រូនិច (E-tax) ដោយ​ផ្តោត​ការពិភាក្សា លើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល នៅ​កម្ពុជា ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា កិច្ចការ​នេះ​គឺជា​ការគិតគូរ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្តីពី​ការរៀបចំ​ខ្លួន​របស់​កម្ពុជា សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ។ បណ្តាញ និង​បច្ចេកវិទ្យា​ឌីជីថល បាន​បង្កើត​ឱ្យមាន វិសាលភាព​និង​ស្ថាភាព​សេដ្ឋកិច្ច និង​សង្គម​ថ្មី​មួយ​ខុស​ពី​មុន ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ពី​ការ​ធើ្វ​ពាណិជ្ជកម្ម​តាម​បែប​ប្រពៃណី មក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា បរិបទ​ថ្មី​នេះ តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​រៀបចំ និង​កែសម្រួល​គោលនយោបាយ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ ឱ្យស្រប​ទៅ​តាម​និន្នាការ​នេះ ដើម្បី​ចាប់​យក​ឱកាស ជំរុញ​ការរីកចម្រើន​នៃ​ទីផ្សារ​ធុរកិច្ច​បច្ចេកវិទ្យា​, គ្រប់គ្រង​បរិស្ថាន​ធុរកិច្ច ក៏ដូចជា កាត់បន្ថយ​នូវ​ហានិភ័យ​ដែ​លអាច​កើតឡើង​ជា​យថាហេតុ ដោយ​បច្ចេកវិទ្យា​ទាំងនេះ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ទៀត​ថា បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុជា និន្នាការ​សេដ្ឋកិច្ច​ឌីជីថល​នេះ បាន​លេច​រូបរាង​ជា​បណ្តើរៗ និង​បាន​បង្កើតបាន​ជា​សកម្ម​ភាព​ធុរកិច្ច​ថ្មីៗ តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ស្របពេល​ដែល​អតិថិជន​កំពុង សម្រប​ខ្លួន​ជា​បណ្តើរៗ​ក្នុង​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នានា​។ ស្ថិត​ក្នុង​បរិបទ​នេះ កម្ពុជា​មិនទាន់មាន​យន្តការ​ជាក់លាក់ ក្នុង​ការប្រមូល​ចំណូល​សារពើពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅឡើយ ហើយ​បញ្ហា​នេះ​កំពុងតែ​ត្រូវ​បាន​គិតគូរ ទាំង​ក្នុង​ក្រប​ខណ្ឌ​សាកលលោក និង​តំបន់​។​

តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​បឋម កម្ពុជា​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង ឬ​ដំណើរ​ចាប់ផ្តើម​នៃ​ការរៀបចំ​ខ្លួន​ចាប់យក​ឱកាស​ពី​សេដ្ឋកិច្ច​ឌីជីថល ដែល​នឹង​តម្រូវ​ឱ្យ​យើង​ត្រូវ​គិតគូរ​ជា​ចម្បង នូវ​ការជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក ឱ្យ​កាន់តែ​រីក​ចម្រើន​​ថែម​ទៀត ឱ្យ​ឈាន​ដល់ «​ដំណាក់កាល​រីកចម្រើន​» ស្រប​នឹង​និន្នាការ​របស់​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​។​

ប្រជាជន​កម្ពុជា​ជាច្រើន ក៏​បាន​និង​កំពុង​តែ​ទទួល​ផល​ពី​ការរីកចម្រើន នៃ​បច្ចេកវិទ្យា​ឌីជីថល​នេះ ដូច្នេះ​, កម្ពុជា​ត្រូវ​បង្កើត​ជា​បរិស្ថាន​អំណោយផល ជា​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី​ដែល​គាំទ្រ​ដល់​ការរីកចម្រើន ដែល​រួម​មាន​ការ វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទាំង​ផ្នែក​រឹង ផ្នែក​ទន់ និង​ផ្នែក​ឌីជីថល រួមទាំង ការវិនិយោគ​លើ​ធនធានមនុស្ស និង​ជំនាញ​ឱ្យស្រប​តាម​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស និង​តំបន់ ស្រប​ជាមួយ​គ្នា​នឹង​ការគិគូរ​អំពី​យន្តការ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ពង្រឹង​ការម្រមូល​ចំណូល​ពី​វិស័យ​នេះ​ផង​ដែរ​។​

ជាមួយគ្នានេះ​, ដើម្បី​ជួយ​ជំរុញ​ឲ្យមាន​ការរីក​ចម្រើន នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​ថ្មី​ស្រប​តាម សេដ្ឋកិច្ច​ឌីជីថល​, ក្រោម​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេជោ ហ៊ុន សែន​, «​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី តេ​ជោ​» (Techo Startup Centre ) ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្សារភ្ជាប់​រវាង​អនាគត​របស់​ការងារ​យុវជន និង​ចក្ខុវិស័យ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​។​

មជ្ឈមណ្ឌល​មាន​ទីតាំង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ផ្តោត​លើ​ការពង្រឹង​សហគ្រិនភាព តាមរយៈ​ការបង្កើត និង​បណ្តុះ​ធុរកិច្ច​ថ្មីៗ​ផ្អែក​លើ​ថ្នាល​បច្ចេកវិទ្យា ការផ្សារភ្ជាប់​បណ្តាញ​ការងារ ការសិក្សា​ស្រាវជ្រាវ និង​ពិគ្រោះ​យោបល់​លើ​បំណិន​សហគ្រិន​។ មជ្ឈមណ្ឌល នឹង​ជួយ​ជំរុញ​ដល់​ការលូតលាស់​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​មាន​ឱកាស​ចាប់យក​វិស័យសេដ្ឋកិច្ច​ថ្មីៗ​ពិសេស គាំទ្រ​ដល់​យុវជន​កម្ពុជា​ដែល​មាននិ​ន្ន​ការចាប់យក​បច្ចេកវិទ្យា ឱ្យមាន​កន្លែង​ធ្វើការ និង​សិក្សា​ស្រាវជ្រាវ​ជា​ក្រុម ដែល​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​៕ ដោយ​ ៖ ​កូឡាប

    

spot_img
×