Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុង​បាងកក​ពិន័យ​ដាក់ពន្ធនាគារ​ ចំពោះ​ជន​ណា​ដែល​ឱ្យ​ចំណី​សត្វ​ព្រាប​នៅ​ទីសាធារណៈ

spot_img

​ក្នុង​កិច្ច​ប្រឹង​ប្រែ​ង​មួ​​យ​ដើម្បី​រារាំង​ហា​និ​ភ័យ​នៃ​ការ​រាលដាល​ផ្ដា​សាយ​បក្សី​និង​ជំងឺ​ផ្សេងទៀត រាជធានី​នៅ​ប្រទេស​ថៃ​ កំ​ពុង​ពិនិត្យ​ការដាក់​ទណ្ឌ​ក​ម្មឱ្យ​ជាប់ពន្ធនាគារ​ចំពោះ​អ្នក​ដែ​លឱ្យចំណី​ព្រាប​ស៊ី​នៅ​ទីសាធារណៈ​។​

​ភ្នាក់ងារ​ស្ថា​ប័​ន​គ្រប់គ្រង​ក្រុង​បាង​ង​(BMA) ចាប់​ប្រ​មូ​លព្រាប ​នាទី​លាន​មួយ​នៅ​រដ្ឋធានី​ប្រទេស​ថៃ ​ថ្ងៃ​ទី​២៦​កញ្ញា​ ឆ្នាំ២០១៨

​ស្ថាប័ន​គ្រប់គ្រង​ទី​ក្រុង​បាងកក ​ថ្ងៃ​​ទី​២៦​ក​ញ្ញា បាន​បើក​យុទ្ធនា​ការចាប់​ប្រមូល​ព្រាប​ ហើយ​ហាមឃាត់​កា​រលក់ដូរ​ចំណី​ព្រាប​និង​អ្នក​ឱ្យ​ព្រាប​ស៊ី​ចំណី​នៅ​ទីសាធារណៈ​នោះ​អាច​ត្រូ​វ​ជាប់ពន្ធនាគារ​ដល់​ទៅ​បី​ខែ ​និង​ពិន័យ​ប្រាក់​25.000 baht (770 USD) ។​

​ព្រាប​ច្រើន​មាន​វត្តមាន​នៅតាម​តំបន់​មាន​ហ្វូងមនុស្ស​កុះករ រួមមាន​វត្ត ផ្សារ និង​សួនឧទ្យាន​នាទី​ក្រុង​បាងកក​។ តាម​អភិបាលរងក្រុង​បាងកក​Taweesak Lertprapan នោះ​គឺ​«​មាន​ហានិភ័យ​ដល់​សុខភាព​របស់​មនុស្ស​ចំពោះ​ទីកន្លែង​ទាំង ឡាយ​ដែល​ប្រមូលផ្តុំ​សត្វ​ព្រាប​ច្រើន​ ព្រោះ​អា​ចប​ង្កឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម ​រលាក​ស្រោមខួរ​ និង​គ្រុន​ផ្ដា​សាយ​បក្សី​»​។

ទីក្រុង​ជាច្រើន​លើ​ពិភពលោក​ក៏បាន​អនុវត្តន៍​បទ​ប​ញ្ជា​ហាម​ឃាត់​ស្រ​ដៀង​គ្នា​នេះដែរ​ រួមទាំង​ទីក្រុង​Venice​ ដែល​សម្បូរ​ភ្ញៀវទេសចរ​នៅ​អ៊ីតាលី​ ដោយ​ចាត់ទុកថា​ការឱ្យ​ព្រាប​ស៊ី​ចំណី​គឺជា​ទង្វើ​ខុសច្បាប់​ ប៉ុន្ដែ​គេ​មិន​អនុវត្ត​ន៍ការដាក់​ទោ​សឱ្យ​ជា​ប់​ពន្ធនាគារ​ទេ​ ដោយ​គ្រាន់តែ​ធ្វើការ​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ​៕

​លី​សា​

spot_img
×