Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​រាល់ថ្ងៃនេះ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​ពិព័រណ៍​សំរាម និង​សោភ័ណ្ឌភាព​ភ្លើង​រាត្រី​

spot_img

​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ បានបង្ហាញ​ការចាប់អារម្មណ៍ និង​បាន​កត់សម្គាល់​មិន​ធ្លាប់​មាន​ពីមុនមក នៅ​គ្រា​ពួកគេ បាន​ឃើញ​ទិដ្ឋភាព ២ ដាច់ដោយឡែក គឺ​ទិដ្ឋភាព​ឃើញ នៅ​ពេល​ថ្ងៃ និង​ទិដ្ឋភាព​នៅ​ពេល​រាត្រី​កាល នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។

​ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន បង្ហាញ​ការហួសចិត្ត​កាលបើ បាន​ធ្វើដំណើរ​តាម​រថយន្ត ចូលមក​ដល់​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​សង្កេត​ឃើញ​ញ​ថា នៅតាម​ផ្លូវ​សាធារណៈ ឬ​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ​ភាគច្រើន នា​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ មាន​ដាក់​តាំងពិព័រណ៍​សំរាម ឬ​កាកសំណល់​សំរាម ត្រូវបាន​គេ​គរ​ទុក​ចោល​គ្មាន​សណ្តាប់ធ្នាប់ នៅ​តាម​ចិញ្ចើមថ្នល់ និង​ជះ​ក្លឹនស្អុយ នាំឲ្យ​ប៉ះពាល់​ដល់អារម្មណ៍​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​។

ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​រិះគន់​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ ថា​មិន​ទាន់​អាច​គ្រប់គ្រង​កាកសំណល់​សំរាម ឲ្យបាន​ត្រឹមត្រូវ​ទេ ហើយ​មិន​គួរ​ទុក​ឲ្យ​សំណល់​ទាំងនេះ ត្រូវ​គរ​ទុក​ចោល​យូរថ្ងៃ តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ នាំ​ឲ្យ​រង​ការករិះគន់​ពី​សាធារណៈជន ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះទេ​។

​ភ្ញៀវទេសចរ​ខ្លះ បាន​ប្រដូច​ក្រុង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​ថា​បាន​ក្លាយទៅជា​ទីវាល​ចាក់​សំរាម ឬ​ទី​ដាក់​តាំងពិព័រណ៍​សំរាម សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលមក​ដល់​មូលដ្ឋាន​នេះ​ទស្សនា​។

​ចំណាប់អារម្មណ៍ របស់​ភ្ញៀវទេសចរ​ដាច់ដោយឡែក​មួយទៀត ដែល​ពួកគេ​ស្ទើ​មិន​គួរ​ឲ្យ​ជឿភ្នែក​នោះ គឺ ទិដ្ឋភាព នៅ​ពេល​រាត្រី​ចូលមក​ដល់ សង្កេតឃើញថា មាន​អាគារ​ធំៗ ភាគច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ហាក់បីដូច​ជា​មិន​មែន​ស្ថិត​ក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ ព្រោះ​មាន​អាគារ​ប្រណិតៗ មាន​តាំង​ភ្លើង​ចម្រុះ​ពណ៌ និង​មាន​សរសេរ​អក្ស​ជា​ភាសា​ចិន​ធំៗ នៅ​ពីមុខ​អាគារ​ទាំងនោះ ដែល​សម្គាល់​ជាទី​តាំង​បន​ល្បែងស៊ីសង ឬ​កាស៊ីណូ ដូច​នៅ​ក្រៅប្រទេស​។

​ទន្ទឹមគ្នានេះ ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន ក៏​បង្ហាញ​ការចាប់អារម្មណ៍ និង​គាំទ្រ ទៅលើ​សកម្មភាព​ដឹកនាំ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ជម្រុញ​ដឹកនាំ​មូលដ្ឋាន​នេះ ឲ្យមាន​ការរីកចម្រើន នៅ​លើ​វិស័យ​សំណង់ និង​បាន​កែ​នគរ​អ្នកវិនិយោគទុន មកពី​ក្រៅ​ប្រទេស មាន​ប្រទេស​ចិន​ជាដើម ឲ្យចូល​មក​បណ្តាក់ទុន​រក​ស៊ី ឬ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យមាន​សន្ទុះ​រីកចម្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គួរឲ្យកត់សម្គាល់​។

​ជាងនេះទៀត ក៏​បាន​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​រួម​សហការ​គ្នា អភិវឌ្ឍ​សួនច្បារ ស្តារ​ហិដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូបង្ហូរទឹក និង​ស្តារ​អូរ​ធម្មជាតិ ដើម្បី​រំដោះ​ទឹក​ជន​លិច​នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ មាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​មក​នេះ​៕ ដោយ​៖ ដែន សីមា 

   

spot_img
×