Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងនឹកស្មានមិនដល់! បងប្រុស​បង្កើត​សមគំនិត​គ្នា​សម្លាប់​ប្អូនស្រី និង​ប្តី​សេដ្ឋី​អង់គ្លេស រួច​យក​សាកសព​កប់​ក្នុង​ដី​ឡូ​តិ៍ ព្រោះតែ​រឿងនេះ​… (វីដេអូ)

spot_img

​សេដ្ឋី​អង់គ្លេស និង​ភរិយា​ថៃ​របស់គាត់ ដែល​បាន​បាត់​ខ្លួន​ត្រូវបាន​រកឃើញ​ហើយ គឺ​អ្នក​ទាំងពីរ​ត្រូវបាន​សម្លាប់​ដោយ​បុរស​ថៃ​ម្នាក់ (​ត្រូវជា​បងប្រុស​បង្កើត និង​ជា​បងថ្លៃ​) ដែល​បាន​អះអាងថា​មាន «​គំនុំ​» ។​

​មេប៉ូលីស​ប្រចាំ​តំបន់​៥ លោក Poonsap Prasertsak បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា​៖ «​ឃាតករ​ជា​បងប្រុស​បង្កើត បាន​តូចចិត្ត​ដែល​ត្រូវបាន​មើលងាយ​ដោយ​ប្តី​ប្រពន្ធ​នេះ​» ។​

​លោក Poonsap បានធ្វើ​សន្និសីទកាសែត បន្ទាប់ពី​សាកសព​រប​ស់លោក Alan Hogg អាយុ ៦៤ ឆ្នាំ និង Nott Sudaen អាយុ ៦១ ឆ្នាំ ត្រូវបាន​រកឃើញ​កប់​នៅក្បែរ​ព្រែកជីក​មួយ នៅលើ​ដីឡូត៍​ដ៏​ធំ​មួយ នៅក្នុង Tambon Chor Hae, ស្រុក Muang ខេត្ត Phrae ប្រទេស​ថៃ ។​

​អាជ្ញាធរ​បានចាប់ផ្តើម​ស្វែងរក​ប្តី​ប្រពន្ធ​រងគ្រោះ បន្ទាប់ពី​មិត្តភក្តិ​របស់​ពួកគេ​បាន​ប្រាប់​ប៉ូលីស​ថា អ្នកស្រី​ពុំ​អាចទាក់ទង​ជាមួយ​ពួកគេ​បាន ចាប់តាំងពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​តាមរយៈ​ការស្រាវជ្រាវ​ដ៏​ជំនាញ ទីបំផុត សមត្ថកិច្ច​បាន​ឈានទៅ​ឃាត់ខ្លួន​បងប្រុស​របស់ Nott ឈ្មោះ Warut Wattanasajjakit, មិត្តភក្តិ​របស់គាត់​ឈ្មោះ Pia Khamsai ដែល​អ្នក​ទាំងពីរ​អាយុ ៦៣ ឆ្នាំ​ដូចគ្នា និង​ម្នាក់ទៀត​ឈ្មោះ Kittipong Khamwan អាយុ ២៤ ឆ្នាំ ។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា Warut បាន​ប្រាប់​ប៉ូលីស​ថា គាត់​តែង​ត្រូវបាន​ស្តីបន្ទោស​ពី​សំណាក់​ប្តី​ប្រពន្ធ​នេះ ។ ហើយដោយ​សារ​ទប់​កំហឹង​នឹង​ការ​មើលងាយ​នេះ​តទៅទៀតបាន ទីបំផុត គាត់​ក៏​សម្រេច​សម្លាប់​ពួកគេ​ចោល​តែម្តង ។​

​លោក Poonsap និយាយថា ឃាតករ​នេះ​បាន​ជួល​មិត្ត​របស់គាត់ ឲ្យ​បាញ់សម្លាប់​លោក Hogg ក្នុងតម្លៃ​ខ្លួន ៥ ម៉ឺន​បាត ។​

​ប៉ូលីស​និយាយថា អំពើ​ឃាតកម្ម​ពីរ​ករណីនេះ បានធ្វើ​ឡើង​នៅ​ម៉ោង​ប្រហែល ៦ ល្ងាច​ថ្ងៃ​អង្គា​រ៍​សប្តាហ៍​មុន បន្ទាប់ពី Warut បានផ្តល់​លុយ​ឲ្យ​ឃាតករ​ស៊ីឈ្នួល​២​នាក់​នេះ​របស់គាត់ ។​

​យោងតាម​ការស៊ើបអង្កេត ឃាតករ Pia បាន​បាញ់សម្លាប់​លោក Hogg ខណៈពេល​គាត់​កំពុង​ចាក​ចេញពីផ្ទះ ដើម្បី​ផ្តល់​ចំណី​ដល់​សត្វ​ទា​របស់គាត់ ។ ទន្ទឹម​នោះ​ផងដែរ ឃាត​ករទី​២ Kittipong ក៏បាន​ឃាត់ខ្លួន Nott ហើយ​មេឃាតករ Warut ដែល​ត្រូវជា​បងប្រុស​បង្កើត ក៏បាន​យក​ដែក​បំពង់​ទីប​វាយ​មកលើ​ក្បាល​ប្អូនស្រី​រហូត​ស្លាប់​តែម្តង ។​

​ឃាតករ​ទាំង​៣ បន្ទាប់មក បាន​ប្រើ​អា​ប៊ុល​តូច​១​គ្រឿង ដើម្បី​ជីក​កប់​សាកសព​យ៉ាងជ្រៅ នៅក្បែរ​ប្រឡាយ​មួយ​នៃ​ដីឡូត៍​របស់​ជនរងគ្រោះ​ទាំងពីរ ។

​សូមបញ្ជាក់​ផងដែរ​ថា ប្តី​ប្រពន្ធ​រងគ្រោះ​នេះ​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាង ១០ ឆ្នាំ មកហើយៗ បាន​ទិញ​ដី​ជាង ១០០ រ៉ៃ (rai) ដើម្បី​ធ្វើស្រែ​ចម្ការ នៅ​តំបន់ Chor Hae ។ ហើយ​នៅទីនេះ ប្តី​ប្រពន្ធ​រងគ្រោះ​ក៏បាន​សង់ផ្ទះ​ដ៏​ស្កឹមស្កៃ​មួយ​ផងដែរ ។​

​លោក Poonsap បាន​ឲ្យ​ដឹងថា ឃាតករ​ជា​បងប្រុស និង​ជា​បងថ្លៃ​របស់​ជនរងគ្រោះ​នេះ បាន​សារភាពថា គាត់​ពុំ​ចង់បាន​ទ្រព្យសម្បត្តិ​រប​ស់​ប្តី​ប្រពន្ធ​នេះ​ទេ ។ ហើយ​គាត់​បាន​អះអាងថា គាត់​បាន​លក់​រថយន្ត​ដឹកទំនិញ​តូច​១​គ្រឿង ក្នុង​ក្តីសង្ឃឹម​បាន​ប្រាក់​សម្រាប់​ចំណាយ​ទៅលើ​ការ​គេចខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា Warut, Pia និង Kittipong ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត ៕

 

ដោយ៖ ឧ​ត្ត​ម​
ប្រភព៖ nationmultimedia

spot_img
×