Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូល​ជនសង្ស័យ​ប្រុស​ស្រី ១៩​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

spot_img

សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ១៩​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។ ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១៩​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ដង្កោ ទួលគោក និង​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន​បាន នៅ​ចំណុច​ទីតាំង​ផ្សេងៗ​គ្នា កាលពី​ថ្ងៃ​ទី​២២,២៣ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី ១៩​នាក់ ក្នុងនោះ​រួមមាន​៖១/ ឈ្មោះ ស ចាន់​មករា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ធ្លាប់​ជាប់​មណ្ឌល​៦​ខែ​១០​ថ្ងៃ ,២/ ឈ្មោះ អ៊ុក វតនៈ​វិចិត្រ ហៅ​ណាក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,៣/ ឈ្មោះ កែវ តួ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៤/ ឈ្មោះ ប៊ុន ចាន់ទី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,៥/ ឈ្មោះ ម៉ម សុខ​សំណាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៦/ ឈ្មោះ ដាន ផល្លា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,៧/ ឈ្មោះ ចេក វាសនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៨/ ឈ្មោះ ត​ក់ ណន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៩/ ឈ្មោះ អ៊ុក សេរី​វុ​ធ ភេទ​ប្រុស​(​ខ្ទើយ​) អាយុ ២៣​ឆ្នាំ ,១០/ ឈ្មោះ សួន សិត ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១១/ ឈ្មោះ សុខ សាន្ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,១២/ ឈ្មោះ អ៊ុក រស្មី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,១៣/ ឈ្មោះ ព្រឿង កូ​លីន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,១៤/ ឈ្មោះ ម៉ូយ ឌុ​ក ភេទ​ស្រី អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:៣០​នាទី នៅ​ចំណុច​ផ្ទះ មិន​រៀបរយ ក្រុមទី​១៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ១៥/ ឈ្មោះ ណូយ ចាន់​ធឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៤:១៥​នាទី ចំណុច ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ ១៦/ ឈ្មោះ ស៊ិន ប្រុស​ពៅ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,១៧/ ឈ្មោះ សន ណាហ្សា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១:០៥​នាទី នៅ​ចំណុច ផ្លូវ​២២៦​ហ្សេ​ត និង​ផ្លូវ​២២៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ហើយ​រូបគេ ០២​នាក់​នេះ ជា​បងធំ​ប្រចាំ​ភូមិ​ដែល​តែងតែ​យក​ដាវ​ទៅ​គម្រាម​វាយ​គេ​នៅក្នុង​ភូមិ​។​ ១៨/ ឈ្មោះ គឹម យឹង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ , និង១៩/ ឈ្មោះ វ៉ា ចន្ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២១:៣០​នាទី​យប់ នៅ​ចំណុច ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធានការ​ជំនាញ នៃ​ការសាកសួរ របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយសារភាព​ផ្ទាល់មាត់​របស់​ពួកគេ​ទាំង ១៩​នាក់ ខាងលើ បញ្ជាក់​ឲ្យឃើញថា ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូល​វត្ថុតាង និង​សុំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ នៃ​បទល្មើស​ជាក់ស្តែង​របស់​ពួកគេ​៕ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×