Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម អំពាវនាវ​១០​ចំណុច បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ស្ដី​ពី​ការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក គោរព​ច្បាប់​ចរាច​រណ៍ ក្នុង​ឱកាស​ពិធី​កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​។​

​បើ​តាម​សេចក្ដីអំពាវនាវ នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន លើសលប់​ដែលមាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ក្នុងការ​ធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការបាត់បង់​ជីវិត រងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​នា​ពេល​កន្លង​ទៅ​។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មាន​ការធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។

ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០​តុលា ឆ្នាំ​២០១៨ ខាង​មុននេះ យានយន្ត​ធ្វើ​ចរាចរណ៍​នឹង​មាន​កំណើន​កើនឡើង ខ្ពស់​ខុស​ប្រក្រតី ដែល​អាច​មាន​កំណើន​គ្រោះថ្នាក់​ចរាចរ ឬ​ការកកស្ទះ​ចរាច​រណ៍ ក្នុង​ពិធីបុណ្យ​នានា​កន្លង​ទៅ ដូច្នេះ​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ​ដល់​សាធារណ​ជន​ជា​អ្នកប្រើប្រាស់​ផ្លូវ អនុវត្ត​តាម​ការណែនាំ​ដូចខាងក្រោម​៖ ១៖ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មុនពេល​ចេញដំណើរ ពិសេស​ត្រួតពិនិត្យ​កង ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​ជាដើម​។ ២៖ សូម​កុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើ​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិន​ត្រូវ​ឱ្យ​ពួកគេ​ជិះ​លើដំបូល ពិសេស​សូមកុំ​ដំឡើង​ថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នោះ​។ ៣៖ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត​។ ៤៖ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​។ ៥៖ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្ដាំ​ជា​និច្ច​។ ៦៖ មិន​ត្រូវ​បើក​លើស​ល្បឿង​កំណត់​ជា​ដាច់ខាត​។ ៧៖ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ៨៖ មិន​ត្រូប​ត់ ឬ​វ៉ា​ជែង​ក្នុងស្ថានភាព​ប្រថុយប្រថាន ឬ​ធ្វេសប្រហែស​ជាដាច់ខាត​។ ៩៖ មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​។ ១០៖ ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​៕ ដោយ ​៖ ​កូឡាប​

​ខាងក្រោម​នេះ ជា​សេចក្ដីអំពាវនាវ​របស់​សម្ដេច​ក្រឡោ​ហោម ស ខេង ​៖

 

spot_img
×