Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការខេត្ត​ព្រះសីហនុ នឹង​បើក​សវនាការ​ពលរដ្ឋ​សហគមន៍​ដីធ្លី ៤​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា តាន់ តាត់ អ្នក​មាន​ទ្រព្យ​ល្បី​នា​ខេត្ត​ព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​នា​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​ធ្វើការ​បើកសវនាកា​រលើ​ករណី​វិវាទ​ដីធ្លី របស់​តំណាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អូរ​ខ្សាច់ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ចំនួន ៤​នាក់​រួមមាន ៖ លោកស្រី ឡុច ទូច តំណាង​សហគមន៍​អូរ​ខ្សាច់ លោក ញ៉ាញ់ ជាតិ មែន ខេន និង កៅ ហេង ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពីបទ “​ជន​ប្រើ​អំពើហឹង្សា​លើ​អ្នកកាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត​” កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​វិវាទ​ដីធ្លី​ខាងលើ​នេះ ប្តឹង​ដោយ​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណ​: ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​មាន​លុយ និង​មាន​អំណាច​ក្រៃនា​ខេត្ត​ព្រះសីហនុ​..​។

​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ក្នុង​ដំណើរការ នៃ​ការបើក​សវនាការ​នេះដែរ ក្រុមគ្រួសារ​អ្នកស្រី ឡុច ទូច និង​ប្រជាពលរដ្ឋ​សហគមន៍ ដែល​មាន​ជម្លោះ​ដីធ្លី​ចំនួន​១៣​សហគមន៍​ផ្សេងទៀត នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ប្រមាណ ៥០០​នាក់ នឹង​លើក​គ្នា​ឡើង​ទៅ​គាំទ្រ ឃ្លាំមើល និង​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ស្នើរ​សុំ​អោយ​តុលាការ​ទំលាក់ចោល​ការចោទប្រកាន់​ដល់ អ្នកស្រី ឡុច ទូច ដែល​ជា​តំណាង​សហគមន៍​អូរ​ខ្សាច់ និង​សមាជិក​៣​នាក់​ទៀត ស្នើ​ឲ្យ​ដោះលែង​ពួកគាត់​ឲ្យមាន​សេរីភាព​វិញ​៕ ដោយ​៖ ដែន សីមា​

spot_img
×