Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុគ្គលិក​អាដហុក និង​គ​.​ជ​.​ប ត្រូវបាន​ផ្តន្ទាទោស​ពន្ធនាគារ​ពី​បទ​សូកប៉ាន់​សាក្សី ប៉ុន្តែ​ត្រូវ​ព្យួរ​

spot_img

​ភ្នំពេញ ​៖ អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី​២៦​កញ្ញា​នេះ បាន​ចេញផ្សាយ​ថា បុគ្គលិក​ចំនួន​បួនរូប របស់​សមាគម​ការពា​រសិ​ទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) និង​បុគ្គលិក​ម្នាក់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​នា​ថ្ងៃនេះ ពី​បទ​សូកប៉ាន់​សាក្សី ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​ដាក់​ទៅលើ​មេដឹកនាំ​អតីត​គណបក្សជំទាស់ លោក កឹម សុខា​។​

​បុគ្គលិក​ទាំង​បួន​រូប ដែល​រួមមាន​អ្នកស្រី លីម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វង់​ដា ត្រូវបាន​ផ្តន្ទាទោស​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ ដោយ​ចៅក្រម​ចំនួន​បី​រូប ប៉ុន្តែ​ទោស​ដែល​នៅសល់​ចំនួន​ជិត ៤​ឆ្នាំ ត្រូវ​បាន​ព្យួរ​។ រយៈពេល​ដែល​អ្នក​ទាំង​ប្រាំ បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ក៏​ត្រូវ​បាន​រាប់បញ្ចូល​នៅ​ក្នុង​ទោស​ពន្ធនាគារ ដែល​សម្រេច​ដោយ​ចៅក្រម​នា​ព្រឹក​នេះ​ផងដែរ ដូចនេះ​អ្នក​ទាំង​ប្រាំ​នឹងមិន​ត្រឡប់​ចូល​ក្នុង​ពន្ធនាគារ​វិញ​នោះ​ទេ​។​

​នៅក្នុង​អំឡុង​ពេល​សវ​នា​ការ អ្នក​ទាំងនោះ ត្រូវបាន​សាកសួរ​អំពី​ការធ្វើ​ការងារ​របស់​ខ្លួន និង​ការផ្តល់​ការគាំទ្រ​ដល់​ឈ្មោះ ខុម ចាន់​តារា​ទី ដែល​ត្រូវបាន​គេ​អះអាង​ថា​ជា​នារី​កំណាន់​របស់​ឯកឧត្តម កឹម សុខា ហើយ​ដែល​បាន​មក​អង្គការ អាដហុក ដើម្បី​ស្នើសុំ​ជំនួយ នៅពេល​នាង​ត្រូវបាន​សាកសួរ​ដោយ​នគរបាល​ប្រឆាំង​ភេរវកម្ម​។ អ្នក​ទាំង​ប្រាំ ត្រូវបាន​តុលាការ​សាកសួរ​ពី​ការផ្តល់​នូវ​ជំនួយសម្ភារៈ​ទៅ​ដល់​នាង ជាមួយនឹង​ការប្រឹក្សា​ផ្នែក​ច្បាប់​។ ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក ឌុ​ច សុខ​សារិន បាន​និយាយថា បុគ្គលិក​អាដហុក​ទាំង​បួន​នាក់ បាន​លួងលោម​ឈ្មោះ តារា​ទី ឲ្យ​និយាយ​កុហក​អំពី​ទំនាក់ទំនង​ដែល​ត្រូវបាន​គេ​អះអាង​ថា​ជា​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ហើយ​និយាយ​ថា លោក នី ចរិយា បានធ្វើ​សកម្មភាព​ជា​អ្នក​សមគំនិត​។​

​ឈ្មោះ ចាន់ តារា​ទី ដែល​ជា​ដើមបណ្តឹង និង​ជា​សាក្សី​សំខាន់​មួយ​នៅក្នុង​សវនាការ មិន​មាន​វត្តមាន​នៅក្នុង​តុលាការ​នោះ​ទេ ហើយ​សេចក្តីថ្លែងការណ៍​របស់​សាក្សី​ចំនួន​ពីររូប ត្រូវ​បាន​អាន (​ដែល​ជា​សាក្សី​ក្នុងចំណោម​សាក្សី​ចំនួន​ប្រាំ​ពីររូប​ផ្សេង​ទៀត​ដែល​អវត្តមាន​) ដែល​ធ្វើឲ្យ​ការសាកសួរ​ឆ្លង​របស់​មេធាវី​ចុង​ចោទ មិនអាច​ធ្វើទៅបាន​។ មិន​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​ណាមួយ ត្រូវបាន​បង្ហាញ​ដោយ​ព្រះរាជអាជ្ញា​នោះ​ទេ​។​

​បុគ្គលិក​បួន​នាក់​របស់​អង្គការ អាដហុក ត្រូវបាន​ចោទប្រកាន់ និង​ផ្តន្ទាទោស តាម​មាត្រា ៥៤៨ ស្តីពី “​អំពើ​សូកប៉ាន់​សាក្សី​” ហើយ​បុគ្គលិក​មួយ​រូប​របស់​គ​.​ជ​.​ប លោក នី ចរិយា (​អតីត​បុគ្គលិក​អាដហុក​) ត្រូវបាន​រកឃើញ​ថា​មានទោស​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ និង ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។​

​អ្នកការពារ​សិទិ្ធមនុ​ស្ស​ទាំង​ប្រាំ​រូប ធ្លាប់​បាន​ជាប់​ពន្ធនាគា​រ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ អស់​រយៈពេល ១៤ ខែ នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​។ ការឃុំខ្លួន​នេះ ត្រូវបាន​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ចាត់ទុកថា​ជា​ការឃុំខ្លួន​មួយ​ដែល​មិន​ត្រឹមត្រូវ​។ ការចាប់ខ្លួន​អ្នក​ទាំង​ប្រាំ គឺជា​ផ្នែក​មួយ​នៃ​ការគាបសង្កត់​ទៅលើ​អង្គការ​សង្គម​ស៊ិវិល សារព័ត៌មាន​ឯករាជ្យ និង​អ្នកការពារ​សិទិ្ធមនុ​ស្ស​ដទៃទៀត​៕ ​ដោយ ​៖​ កូឡាប​

spot_img
×