Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ ផ្សព្វផ្សាយ ស្ដី​ពី​ការផលិត​ការប្រើប្រាស់​ទឹកត្រី ទឹក​ស៊ីអ៊ី​វ មាន​ជាតិ​ដែក និង​ការពង្រឹង​ការអនុវត្ត​ស្តង់ដារ​កម្ពុជា​សម្រាប់​ទឹកត្រី​ទឹកស៊ីអ៊ីវ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អនុវត្ត​តាម​ខ្លឹមសារ​ប្រកាស​លេខ ០៤៨ ក​.​ជ​.​អ​.​ជ ស្ដី​ពី​ការផលិត​ការប្រើប្រាស់​ទឹកត្រី ទឹក​ស៊ីវអ៊ី​វ មាន​ជាតិ​ដែក និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​ទឹកត្រី ទឹក​ស៊ី​អ៊ីុវ ដែល​មាន​ជាតិ​ដែក និង​ពង្រឹង​ការអនុវត្ត​ស្តង់ដា​សម្រាប់​ទឹកត្រី ទឹកស៊ីអ៊ីវ ដែល​កម្មវិធី​នេះ​បាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​លើក​កំពស់​អាហារូបត្ថម្ភ​ក្រសួង​ផែនការ ក្រោម​កិច្ច សហការ​ជាមួយ សាលាខេត្ត និង​មន្ទីរ​ផែនការ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​អភិវឌ្ឍ​សង្គម ជាតិ​ប្រកបដោយ​ចិរភាព​ជា​ពិសេស ដើម្បី​ជោគជ័យ​នៅក្នុង​គោលដៅ​កាត់បន្ថយ​ភាពស្លេកស្លាំង​និង​ដើម្បី​ចូលរួម​ចំណែក​លើក កម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ថេង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​អគ្គនាយក​ផែនការ នៃ​ក្រសួង​ផែនការ លោកស្រី ហៀក ហ៊ីមុល្លី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​វត្តមាន​ចូលរួម​ពី​សំណាក់​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អង្គការ​មិនមែន​រដ្ឋាភិបាល អាជីវករ ជា​ច្រេី​ន​រូប​ទៀត​។​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នេះ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជាតិ​ដែក គឺជា​បញ្ហា​ចម្បង​មួយ​នៅក្នុង​ចំណោម​បញ្ហា​ចម្បង​៣​ទៀត គឺ​បញ្ហា​ខ្វះ​ប្រូតេអ៊ីុន និង​ថាមពល កង្វះ​ជីវជាតិ​អា និង​កង្វះ​ជាតិ​អ៊ីយ៉ូដ បញ្ហា​កង្វះ​ជាតិ​ដែក បណ្ដាល​ឲ្យ​ការវិវឌ្ឍន៍​ផ្នែក​រូប​រាងកាយ​និង​ការលូតលាស់​ខាង​ប្រាជ្ញា​ស្មារតី របស់​កុមារ​មាន​ភាពយឺតយ៉ាវ​។ ជាង​នេះ ប្រសិនបើ​មាន​កង្វះ​ជាតិ​ដែ​កកើតឡើ​ងតាំង​ពី​ទារក នៅក្នុង​ផ្ទៃ​ម្ដាយ​នោះ​វា​នឹង​បណ្ដាល​ឱ្យ​ទារក​អាច​ស្លាប់​នៅក្នុង​ផ្ទៃ​ឬ​ទារក​នឹង​កើត មក​មិន​គ្រប់​ទម្ងន់​ហើយ​វា​នឹង​ឈាន​ទៅ​ដល់​ការ​ខ្វះ​លទ្ធភាព​ចូលរួម​ចំណែក​នៅ​ក្នុងកា​រក​សាង​សេដ្ឋកិច្ចសង្គម​ទៀតផង​។​

ឯកឧត្តម​បន្តថា ដោយ​យល់​ច្បាស់​អំពី​គ្រោះថ្នាក់​ខាងលើ​រាជរដ្ឋាភិបាល​បាន​ដាក់ឲ្យ​អនុវត្ត​នូវ​កម្មវិធី​កាត់បន្ថ​យ​ភាព​ស្លេកស្លាំង​តាមរយៈ​ការបញ្ចូល​ជាតិ​ដែក ចូលទៅ​ក្នុង​ទឹកត្រី​ទឹកស៊ីអ៊ីវ​ចាប់ពី​ឆ្នាំ​២០០៥ មកម្ល៉េះ ហើយ​ថា ជា​លទ្ធផល​មកទល់​បច្ចុប្បន្ននេះ កម្មវិធី​កាត់បន្ថយ​ភាពស្លេកស្លាំង​កំពុង​អនុវត្ត នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ នៃ​ការលំបាក​ជាច្រើន​ទើប​សម្រេច​​បាន​មកដល់​ដំណាក់កាល​មួយ ដែល​កម្ពុជា​អាច​មាន​ទឹកត្រី​ទឹកស៊ីអ៊ីវ​មាន​ជាតិ​ដែក​លក់​នៅ​ស្ទើរតែ​គ្រប់​ទីផ្សារ​សម្រាប់​បំពេញ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បញ្ជាក់​ឲ្យដឹង​ដូច្នេះ រួច​ក៏​បាន​លើកទឹកចិត្ត​ដល់​នាយកដ្ឋាន​លើកកម្ពស់​អាហារូបត្ថម្ភ នៃ​អគ្គនាយកដ្ឋាន​ផែនការ ក្រសួង​ផែនការ ដែល​បាន​ដឹកនាំ​អនុវត្ត​កម្មវិធី​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបញ្ចូល​ជាតិ​ដែក ចូលទៅ​ក្នុង​ទឹកត្រី​ទឹកស៊ីអ៊ីវ​យ៉ាងសកម្ម​និង​ដោយ​ឆន្ទៈ​មុះមុត រហូត​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ មកដល់​សព្វថ្ងៃនេះ​។​

​ព្រម​ជាមួយគ្នានេះ លោកស្រី​អភិបាលរង​ខេត្ត ហៀក ហ៊ី​មុល្លី បាន​កោត​សរសេីរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​នាយកដ្ឋាន​លេីក​កំពស់​អាហាររូបត្ថម នៃ​ក្រសួង​ផែនការ​។​

​លោកស្រី បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​សូម​ចូលរួម​ចំណែក​ជំរុញ និង​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​នៅ​កម្ពុជា​ជា​បន្ត​ទៀត​ដើម្បី​រក្សា​ជីវភាព​នៃ​កម្មវិធី​ខាងលើ​នេះ​ក៏​ដូចជា​ដើម្បី​សុខភាព របស់​ប្រជា ពលរដ្ឋ​ទូទៅ​ជាពិសេស​ស្ត្រី​និង​កុមារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖ ដែន សីមា​

spot_img
×