Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឹង​ទៅ​ថើប​ប្រពន្ធ​ដើម្បី​សម្រន់​កំហឹង​នាង ចុងក្រោយ​ត្រូវ​ដាច់​អណ្ដាត និយាយ​លែងកើត​ (មានវីដេអូ)

spot_img

បុរស​ឥណ្ឌា​ម្នាក់​ថ្មីៗ​នេះ​មិនអាច​និយាយបាន​ទៀត ក្រោយពេល​ត្រូវ​ភរិយា​កំពុងមាន​ផ្ទៃពោះ​៨​ខែ ផ្ទុះ​កំហឹង​ហើយ​ខ្លួន​ប្រឹង​ទៅ​ថើប​នាង​ដើម្បី​លួង​ចិត្ត​មន្ទា​ប់​ពី​ការឈ្លោះប្រកែក​។​

​​ហេតុការណ៍ គឺ​បុរស​វ័យ​២២​ឆ្នាំ នៅ Delhi ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​ត្រូវ​ហូរឈាម​ខ្លាំង បន្ទាប់ពី​ភរិយា​របស់គាត់​ខាំ​ដាច់​អណ្ដាត​។​ស្ត្រី​រូបនេះ​ក៏​ត្រូវបាន​ចាប់ខ្លួន ហើយ​នាង​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា ខ្លួន​មិន​ពេញ​ចិត្តនឹង​អាពាហ៍ពិពាហ៍​នេះ ក៏ដូចជា​ចរិត​ទុយមុយ​គ្មាន​ការទាក់ទាញ​របស់​ប្តី នាង​ពិតជា​ទ្រាំលែងបាន​ហើយ​។​

​ម្តាយ​របស់​ជនរងគ្រោះ​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា​«​ពួកវា​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ​។​ប្រពន្ធ​វា​ច្រើន​ប្រមាថ ប្រដូច​វា​ទៅនឹង​ឆ្កែ ទះកំផ្លៀង​វា វាយ​ដោយ​ខ្សែតី​។​

​ហេតុការណ៍​ចម្លែក​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រោយ​ពេលដែល​បុរស​ជា​ប្តី​ឈ្មោះ Karan បាន​វិល​មក​ផ្ទះ​វិញ​ក្រោយពី​ឈ្លោះ​គ្នា​។​ជម្លោះ​ក៏​ចាប់ផ្តើម​កើត​សា​ឡើងវិញ ហើយ​បុរស​ជា​ប្តី​ទោះ​នឿយហត់​ក្នុងការ​ប្រឈម​ជម្លោះ​ជាមួយ​ប្រពន្ធ ក៏បាន​ប្រឹងប្រែង​ពន្លត់ភ្លើង​កំហឹង​របស់​ភរិយា ក៏​ចាប់​ឱបថើប​ប្រពន្ធ​។ នាង​ជា​ប្រពន្ធ​ប្រឹងប្រែង​បង្ហាញថា​ខ្លួន​ក៏មាន​បំណង​ដូចគ្នា ប៉ុន្តែ​បាន​មួយសន្ទុះ ក៏​ខាំ​រយះ​អណ្តាត​របស់​ប្តី​តែម្តង​។​

​នៅ​ពុំទាន់​ច្បាស់​ថា​អ្នកណា​រាយការណ៍​ប្រាប់​ប៉ូលិស​ទេ ព្រោះ​យុវជន​វ័យក្មេង​ជា​ស្វាមី​ពុំ​អាចនិយាយបាន គាត់​ត្រូវ​ផ្តល់​ចម្លើយ​ឱ្យ​ប៉ូលិស​ដោយ​ការសរសេរ​។ បុរស​អភ័ព្វ​រូបនេះ​អាច​ត្រូវ​វះកាត់​បង្កើត​អណ្តាត​ថ្មី ទើប​សង្ឃឹមថា​អាច​និយាយ​រួច​។​

​ចំណែក​នាង​ជា​ភរិយា​ដែលមាន​គភ៌​៨​ខែ​ហើយ​នោះ បាន​ត្រូវ​ឃុំខ្លួន​ព្រោះ​រង​ការចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​៕សូ​យ​ន​

spot_img
×