Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទទួល​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ចំនួន​៦ ដែល​មាន​បទពិសោធ​ក្នុង​ការកសាង​ផ្លូវ​និង​លូ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ចំនួន​៦ ដែល​មាន​បទពិសោធ​ក្នុង​ការកសាង​ផ្លូវ និង​លូ ក្នុងឱកាស ដែល​មេដឹកនាំ​ក្រុម​​ហ៊ុន​ទាំង​៦ បាន​មក​ធ្វើ​ការសិក្សា​ស្តីពី​គម្រោង​សាងសង់​ផ្លូវ​និង​លូ​នៅ​ក្រុងព្រះសីហនុ​។​

​នា​ឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ចិន ដែល​មាន​បំណង​ក្នុង​គម្រោង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​​ប្រព័ន្ធ​លូ ក្នុង​ខេត្ត​ព្រះសីហនុ​ពេលនេះ​។​

​ចំណែក លោក ZHOU CHUANFA អ្នកគ្រប់គ្រង​ទីផ្សារ ក្រុមហ៊ុន​ចិន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD ក៏​បានឲ្យ​ដឹង​ដែរថា ក្រុមការងារ​របស់​លោក ពេញចិត្ត​ចូលរួម​សហការ​ជាមួយ រដ្ឋបាល​ខេត្ត​ព្រះសីហនុ លើ​គម្រោង​សាងសង់​ផ្លូវ​និង​ប្រព័ន្ធ​លូ​នា​មូលដ្ឋាន​នេះ​។​

លោក​បន្តថា ក្រុមហ៊ុន​ទាំង​នេះ មាន​ជំនឿ​ថា​ពួកគេ​អាចធ្វើ​បាន ប្រសិនបើ ខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល​អនុញ្ញាតិ​។​

​តំណាង​ក្រុមហ៊ុន​ខាងលើ បានបញ្ជាក់​ថា ក្រុមហ៊ុន​ពួកគេ​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការសាងសង់ ផ្លូវ​នៅ​តាម​ប្រទេស​មួយចំនួន​នៅ​លើ​​​ពិភពលោក​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ក្រុមហ៊ុន​ចិន​ទាំង​៦ ដែល​បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ នាពេល​នេះ​រួមមាន ៖

1.THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD

2.CHINA RAILWAY HI-TECH INDUSTRY CORPORATION LIMITED

3.CHINA RAILWAY NO.9 GROUP CO.,LTD

4.CREC TRANSTECH ENGINEERING CORPORATION

5.THE THIRD ENGINEERING .,LTD OF CHINA RAILWAY SEVENTH GROUP

6.CHINA RAILWAY ENVIRONMENT AND TECHNOLOGY ENGINEERING GROUP CO.,LTD ។​

​មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រៅ​ពី​ការសិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​និង​លូ ខាង​តំណាង​ក្រុមហ៊ុន​ចិន​ទាំងនោះ ក៏​មាន​បំណង​វិនិយោគ​លើ​គម្រោង​ប្រមូល និង​កែច្នៃ​សំរាម​ផងដែរ​៕ ដោយ​៖ ដែន សីមា​

  

spot_img
×