Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥ នៅ​ខេត្ត​ព្រៃវែង​

spot_img

​ខេត្ត​ព្រៃវែង​៖ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង បាន​បើក​កិច្ចប្រជុំ​ស្តីអំពី ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើ​ក​ទី​៥ ក្រោម​អធិបតីភាព លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រួ​ពេទ្យ​ជាតិ​កម្ពុជា​។​

​លោក​បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង បាន​រាយការណ៍​ជូន​អង្គប្រជុំ អំពី​ក្រុម​គ្រួ​ពេទ្យ​នៅតាម​មណ្ឌល​សុខភាព​ដែល​បាន​អនុវត្ត​កន្លងមក នៅក្នុង​ខេត្ត​ព្រៃវែង​ទាំងមូល ដោយ​ពេល​កន្លងមក​ខេត្ត​ព្រៃវែង បាន​ទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ បណ្តាលឲ្យ​មានម​ណ្ឌ​សុខ​ភាព​មួយចំនួន បាន​រង​ផលប៉ះពាល់​ពិបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ មក​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​។​

លោក​បន្តថា ដើម្បី​សម្រួល​ដល់​ការងារ​ខាងលើ​នេះ ដ​ក្រុម​គ្រួ​ពេទ្យ​បាន​ចុះ​ទៅដល់​កន្លែង​ទី​ទួល​មាន​សុ​វត្តិភាព របស់​ពួកគាត់ ដែល​បាន​ជម្លៀស​មក​រស់នៅ ដោយ​បាន​ពន្យល់​ណែនាំ​ពួកគាត់ អំពី​ការរស់នៅ​អោយមាន​អនាម័យ ​ហូប​ស្អាត ផឹក​ស្អាត ដើម្បី​បញ្ជៀ​ស​នៅ​ជម្ងឺឆ្លង​ផ្សេងៗ​។​

​លោក លោក​បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ បាន​បន្តថា មកដល់ពេលនេះ នៅក្នុង​ខេត្ត​ព្រៃវែង មាន​មណ្ឌល​សុខភាព​ចំនួន​១១៣ មណ្ឌល ការិយាល័យ​សុខាភិបាល​ចំនួន​១២ ប៉ុស្តិ៍​មណ្ឌល​សុខភាព ចំនួន​៥ ដែល​មាន​ក្រុម​គ្រួ​ពេទ្យ​នៅចាំ​ពិនិត្យ និង​ព្យាបាល​បងប្អូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ គោរព​ក្រមសីលធម៌​ខ្ពស់ និង​ព្យាបាល​ជម្ងឺ​ជួន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​ពួជ​សាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា នា​ថ្ងៃ​ខាងមុខ មន្ទីរ​សុខាភិបាល មាន​ទិសដៅ​ពង្រឹង​ពង្រីក​បន្ថែម​ទៀត ឧបករណ៍​បចេ្ចកវិទ្យា​ព្យាបាល​ទំនើប​ថ្មីៗ ដើម្បី​បម្រើ​សេវា​ព្យាបាល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ចំណែក លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា មានប្រសាសន៍​កោតសរសើ​រ​ដល់ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ដែល​បាន​ខិតខំ​អនុវត្ត​អស់ពី​កម្លាំងកាយ​ចិត្ត​ពង្រឹង នូវ​ប្រព័ន្ធ​សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​។​

លោក​ថា បញ្ហា​សុខភាព គឺជា​កត្តា​ដ៏​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅលើ​ពិភពលោក​ក៏​ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ​។ លោក​បន្តថា នៅ​ពេល​គាត់​មាន​បញ្ហា​សុខភាព គឺ​គាត់​មករក​សេវា​សុខភាព ដូច្នេះ​គ្រួ​ពេទ្យ​គឺជា​បុគ្គល​សំខាន់​ក្នុង​ការជួយ​ស្រោចស្រង់​អាយុជីវិត​ពួកគាត់​។​

​លោក​សាស្ត្រាចារ្យ ឲ្យដឹង​ដូច្នេះ រួច​បាន​ណែនាំ សុំ​អោយ​ក្រុម​គ្រួ​ពេទ្យ​ទាំងអស់​ព្យាបាល​ជម្ងឺ​ប្រជា​ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​គ្រួ​ពេទ្យ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ ឬ​អ្នក​មាន​អ្នកក្រ​នោះឡើយ ពោល​គឺ​ធ្វើ​យ៉ាងណា​ត្រូវខិតខំ​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​អោយអស់​ពី​កម្លាំងកាយ​ចិត្ត និង​ត្រូវ​ដាក់​វេន​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង​ដើម្បី​ផ្តល់​សេវា​ព្យាបាល​ថែទាំ​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើ​ថែម​ទៀត ជា​ពិសេស​អ្នក​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​សង្គ្រោះ​អាយុជីវិត​ជាមុន ទើប​បំពេញ​សំណុំ​បែបបទ​ជា​ក្រោយ​៕ ដោយ​៖ ដែន សីមា​

spot_img
×