Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រុងព្រះសីហនុ​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​អាជ្ញាធរ មិន​រុះរើ​សំណង់​សង់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ នៅ​ទល់មុខ​ខ្លោងទ្វារ​ផែ​ទូក​ទេសចរណ៍ ចូល​ទៅ​ឆ្នេរ​អូរ​ឈើ​ទាលផ្លូវ​៥០២

spot_img

​​ខេត្ត​ព្រះសីហនុ​ ៖ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ មាន​ចម្លល់​ថា តើ​មាន​មូលហេតុ​អ្វី​បានជា រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ មិនមាន​វិធានការ​រុះរើ ចំពោះ​សំណង់​មួយកន្លែង មាន​ទីតាំង​នៅ​ទល់មុខ​ខ្លោងទ្វារ​ចូល​ទៅ​ផែ​ទូក​ទេសចរណ៍ ស្ថិតក្នុង​សង្កាត់​លេខ​៤ ត្រង់​ចំណុច​ឆ្នេរ​អូរ​ឈើទាល តាម​បណ្តោយ​ផ្លូវ ៥០២ ដែល​សង់​ប៉ះពាល់​លើ​ចិញ្ចើមថ្នល់ ឬ​ប៉ះពាល់​ដល់​ដី​ចំណី​ផ្លូវ​សាធារណៈ​។​

​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ មាន​ចម្ងល់​ថា ហេតុ​អ្វី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​បែរជា​គ្មាន​វិធានការ​រុះរើ​ទៅវិញ ឬ​មួយ​សំណង់​ខាងលើ ឬ​មួយ​ក៏​សង់​ខាងលើ​មាន​អ្នកកាង​ការពារ​មាន​បុណ្យស័ក្តធំ ឬ​មួយ​ក៏​សំណង់​សង់​លើ​ចិញ្ចើម​ផ្លូវ​នោះ មានច្បាប់​អនុញ្ញាត​ពី រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​ជា​អាជ្ញា​អរ​មិន​ព្រម​រុះរើ និង​ទុក​មក​ដល់​សព​ហ​វ​ថ្ងៃ​បែបនេះ​..?​។​

​ត្រង់​ចំណុច​នេះ ភ្ញៀវទេសចរ ជា​ពិសេស​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ក្រុង​ព្រះសីហនុ បាន​សំណូមពរ​ដល់ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង​ឯកឧត្តម យន្ត មីន អភិបាល​បាល​ខេត្ត​ព្រះសីហនុ ឲ្យជួយ​ពិនិត្យ​ចំពោះ​សំណង់​ខាងលើ និង​មាន​វិធានការ​រុះរើ​ចេញ​ពី​ចិញ្ចើមផ្លូវ​សាធារណៈឲ្ត​បាន​ឆាប់​ផង​។

ប្រជាពលរដ្ឋ អះអាង សំណង់​នោះ បាន​សង់​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សារ​ធា​រណៈ​យ៉ាង​ពិតប្រាកដ និង​ធ្វើឲ្យ​បាត់បង់​សណ្តាប់​របៀបរៀបរយ ជាពិសេស​នាំឲ្យ​បាត់បង់​សោភ័ណភាព​ក្រុង​ទេសច​រណ៍​មួយ​នេះ​។​

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មួយចំនួន រស់​នៅក្នុង​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ នៃ​រដ្ឋ​ក្រុងព្រះសីហនុ និង​មន្ទី​ពាក់ព័ន្ធ​ដ៏ទៃទៀត ដែល​កំពុង​ចុះ​អនុវត្តន៍​រុះរើ​សំណង់​សង់​លើ​ចំ​ពី​ផ្លូវ​សាធារណៈ នៅតាម​ទីកន្លែង​ផ្សេងៗ ជា​បន្តបន្ទាប់​មក​នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​ទៅលើ​ប្រសិទ្ធភាព នៃ​ការចុះអនុវត្ត​ច្បាប់ របស់​អាជ្ញាធរ ឲ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

spot_img
×