Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ស្វាគមន៍​វេទិកា​បូ​អាវ និង​អ្នកវិនិយោគគិន​ចិន​នៅ​វិមាន​សន្តិភាព​

spot_img

​នៅ​ថ្ងៃ​ទី ២៦ កញ្ញា ២០១៨ នៅ​វិមាន​សន្តិភាព គឺ​មាន​កិច្ចប្រជុំ​ពិសេស​ស្តីពី​វេទិកា​ពាណិជ្ជកម្ម​បូ​អាវ (BOAO) នៅ​ក្រោម​អធិបតីភាព លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខាង​ភាគី​ចិន គឺ​តំណាង​ដោយ លោក លី បាវ​ដុង (Li Baodong) អគ្គលេខាធិកា​នៃ​វេទិការ​បូ​អាវ​អាស៊ី (Boao Forum for Asia) ព្រម​ជាមួយ​អ្នកវិនិយោគគិន​ចិន​ប្រមាណ​៣៤​នាក់​ផង​ដែរ​។ ទន្ទឹមនឹងនោះ​ក៏​មាន​ការចូលរួម​ពី សភាពាណិជ្ជកម្ម​កម្ពុជា ដែល​តំណាង​ដោយ អ្នកឧកញ៉ា គិត ម៉េង និង​សមាជិក​សមាជិការ​តំណាង​ក្រុមហ៊ុន​ជាច្រើនរូប​ទៀត​ផង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅក្នុង​កិច្ច​ពិភាក្សា​ក្នុង វេទិកា​បូ​អាវ ដែល​រៀបចំ​ធ្វើ​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ថ្ងៃនេះ​។ តាមពិត​កម្មវិធី​ព្រឹក​នេះ​គឺ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ត្រូវ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ប៉ុន្តែ​ដោយ​ករណី​កិច្ច​ខាន​ពុំបាន គឺ​សម្តេច​ត្រូវ​ជាប់រវល់​អញ្ជើញ​ទៅ​ចូលរួម​គោរព​វិញ្ញ​ណ​ក្ខ័​ន្ឋ​អតីត​ប្រធានាធិបតី​វៀតណាម Tran Dai Quang នៅ​ប្រទេស​វៀតណាម កាលពី​ព្រឹក​មិញ​។​

​វេទិកា​បូ​អាវ (Boao Forum) ដែល​សព្វថ្ងៃ​មាន​សមាជិក​មកពី​ប្រទេស ២៩ គឺ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើ​ការងារ​សហប្រតិបត្តិកា​រ ការងារ​ធុរកិច្ច និង​សេដ្ឋកិច្ច​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជា​ដៃគូ​ទាំងអស់​។ កម្ពុជា​ក៏​ជា​ស្ថាបនិក​ដ៏​សកម្ម​មួយ​ដែល​បាន​ជួយ​ជំរុញ​និង​គាំទ្រ​វេទិកា​បូ​អាវ​អាស៊ី (Boao Forum for Asia) នេះ ហើយ​ដែល​កន្លងមក​គឺ​បាន​ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​រឹងមាំ​ល្អ​រវាង​កម្ពុជា​និង​មិត្ត​ចិន​ផង​ដែរ​។​

​ក្រោម​ការចង្អុលបង្ហាញ​ពី​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​ចិន តាមរយៈ​វេទិកា​បូ​អាវ​អាស៊ី​នៅថ្ងៃនេះ គឺ​នឹង​មាន​ការចូលរួម​ពី​ពាណិជ្ជករ​និង​វិនិយោគគិន​រាប់រយ​នាក់ ដើម្បី​ជួប​ពិភាក្សា​គ្នា​ដើម្បី​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ នៅ​កម្ពុជា ដែល​ក្នុងនោះ​គឺ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន ៩ មាន​គោលបំណង​ចុះបញ្ជី​បើក​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​ឆ្នាំ ២០១៨ នេះ ក៏​ត្រូវ​នឹង​ខួប​១៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ចិន និង​អាស៊ី ស្របពេល​នឹង​ខួប​លើក​ទី ៤០ នៃ​កំណែទម្រង់​ចិន និង​បើក​ចំហរ​ដែល​ផ្តល់ឱកាស​អោយ​ពាណិជ្ជករ និង​អ្នកវិនិយោគ​ចិន​មានឱកាស​ចាប់​ដៃគូ​ពង្រីក​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​នៅ​ក្រៅប្រទេស ជាពិសេស នៅ​កម្ពុជា​។​

​ប្រទេស​ចិន​បាន​កោតសរសើរ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន គឺ​បាន​ធ្វើអោយ​ប្រទេសជាតិ​រីកចម្រើន ដែល​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ជាប់​ចំណាត់ថ្នាក់​ទី ៦ លើ​ពិភពលោក​ទៀតផង​។​

​ក្នុងនាម សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហោ ណាំហុង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​ប្រតិភូ​ដែល​ដឹកនាំ​ដោយ លោក លី បាវ​ដុង (Li Baodong)​និង​តំណាង​ក្រុមហ៊ុន​ទាំងអស់​សូម​ទទួលបាន​ជោគជ័យ​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នៅ​ក្នុង​វេទិកា បូ​អាវ នៅ​រសៀល​ថ្ងៃ​នេះ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​សារជាថ្មី និង​បាន​អញ្ជើញ​ក្រុមហ៊ុន​ទាំងអស់​មក​វិនិយោគ​នៅ​កម្ពុជា ក្នុងនាម​ជា​ប្រទេស​បងប្អូន​នឹង​គ្នា​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×