Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​៖ ចាប់​ស្ត្រី​ម្នាក់​ទិញ​កូនក្មេង​តាម Online តម្លៃ​១០.០០០​ដុល្លារ​

spot_img

​ស្ត្រី​ចិន​ម្នាក់​ឱ្យដឹងថា នាង​ពិតជា​ពុំ​បានដឹង​ការទិញ​កូនចិញ្ចឹម​តាមរយៈ​ឈ្មួញកណ្តាល​លើ​បណ្តាញ Internet គឺ​មិន​ស្រប ច្បាប់​នោះទេ​។​

ក្មេង​អាយុ​៤​ខែ ត្រូវបាន​ពពាយនាយ​ល​ក់​តាម Online ក្នុងតម្លៃ​10.200 USD.

​​តាម SCMP ឱ្យដឹងថា ស្ត្រី​វ័យ​៤៣​ឆ្នាំ រស់នៅ​ខេត្ត​អាន​ហ៊ុយ បាន​ស្វែងរក​កូនចិញ្ចឹម ហើយ​នាង​បាន​ចូលរួម​ក្នុង​ក្រុម​ជួយ​គាំទ្រ​ការទទួល​កូនចិញ្ចឹម​លើ​បណ្តាញ​សង្គម​។ នាង​បាន​ចំណាយ​៧០.០០០​យាន់​(10.200 USD.) ឱ្យទៅ​អ្នកគ្រប់គ្រង​ក្រុម ហើយ​សន្យា​ជាមួយ​អ្នកគ្រប់គ្រង​ក្រុម​ណាត់​ទទួល​ក្មេងស្រី​អាយុ​៤​ខែ​ម្នាក់​។​

​ប៉ូលិស​បាន​ចាប់​នាង​និង​ឈ្មួញកណ្តាល​នៅនឹងកន្លែង ព្រោះ​បុរស​នោះ​ត្រូវបាន​ប្ដឹង​ថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ក្មេង​៦​រឿង​ទៀត​។​

​ស្ត្រី​រូបនេះ​ពោលថា ប្រសិនជា​ដឹងថា​ការធ្វើ​បែបនេះ​ជា​ទង្វើ​មិន​ស្របច្បាប់​នោះ ខ្ញុំ​នឹងមិន​ធ្វើ​ទេ​។ មិត្តភក្តិ​និង​សាច់ញាតិ​របស់ខ្ញុំ​ជាច្រើន​ក៏​ធ្លាប់​ចំណាយលុយ​ដើម្បី​ទទួល​ក្មេង​មក​ចិញ្ចឹម​ដែរ​។​

​តាម​សមត្ថកិច្ច ស្រី្ត​ជា​ម្តាយបង្កើត​របស់​ក្មេង​នេះ​នៅ​លីវ ហើយ​បានធ្វើ​ការទាក់ទង​ដល់​ក្រុមគាំទ្រ​ខាងលើ​ពឹងពាក់​ឱ្យ​រក​ក្រុមគ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​ដើម្បី​នាង​ប្រគល់​កូន​ឱ្យគេ​ចិញ្ចឹម​។​នាង​ពុំ​បានដឹង​អ្វី​អំពី​រឿង​ប្រកា​សលក់​និង​ទទួល​លុយ​ចំពោះ​កូនបង្កើត​របស់ខ្លួន​ទេ​។​

​នៅ​ប្រទេស​ចិន មានតែ​បណ្តា​ស្ថាប័ន​ស៊ីវិល​ទើប​អាច​ផ្តល់​លិខិតអនុញ្ញាត​ដល់​ករណី​កូនចិញ្ចឹម​។​ប៉ុន្តែ​ក្រុម​រិះគន់​និយាយថា​ដំណើរការ​តាមបែប​នេះ​ត្រូវ​ចំណាយពេល​វែងឆ្ងាយ ព្រោះ​បែបបទ​ស្មុគស្មាញ​ណាស់​៕

​លី​សា​

spot_img
×