Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ត្រូវ​មិត្ត​ប្រុស​គំរាម និង​ធ្វើបាប ស្ត្រី​រូប​នេះ​ប្រើ​វី​ធី​សាស្ត្រ​ដ៏​ឆ្លាត​មួយ​ដើម្បី​រំដោះ​ខ្លួន​ចេញ (​វីដេអូ​)

spot_img

​ការប្រើប្រាស់​អំពើហិង្សា​ពី​សំណាក់​បុរស​លើ​ស្ត្រី​គឺ​នៅតែ​ជា​បញ្ហា​គួរឲ្យ​ព្រួយបារម្ភ​។ ករណី​នេះ​បាន​កើត​​ឡើង​លើ​ស្ត្រី​អា​មេ​រិច​ម្នាក់​។ នាង​ត្រូវបាន​មិត្ត​ប្រុស​ធ្វើបាប គំរាម និង​បង្ខាំង​ទុក អស់​ជាច្រើន​ថ្ងៃ ប៉ុន្តែ​​នាង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ដ៏​ឆ្លាត​មួយ ដើម្បី​រំដោះ​ខ្លូន​ចេញពី​គ្រោះថ្នាក់​។​

​នាង​អាច​មានឱកាស​រំដោះ​ខ្លួន​ចេញពី​មិត្ត​ប្រុស​ដែល​ចូលចិត្ត​ប្រើ​ហង្សា នៅពេលដែល​នាង​បញ្ចុះ​​បញ្ចូល​មិត្ត​ប្រុស​នាង​ឲ្យ​នាំ​យក​ឆ្កែ​របស់​នាង មក​ពិនិត្យ​សុខភាព​។ នៅពេល​ផ្តល់​ពត៌មាន​ឲ្យ​​បុគ្គលិក​ពេទ្យសត្វ​រួច នាង​ក៏​បាន​សុំ​មិត្ត​ប្រុស​នាង​ឲ្យមើល​ឆ្កែ​មួយ​ភ្លែត ហើយ​នាង​ទៅ​បន្ទប់ទឹក​។​

​ប្រហែល ២​នាទី​ក្រោយមក នាង​ចេញពី​បន្ទប់ទឹក និង​ដើរ​កាត់​កន្លែង​ទទួលភ្ញៀវ រួច​នាង​ក៏​បាន​​ហុច​អ្វី​មួយ​ឲ្យ​បុគ្គលិក​នៅ​ទីនោះ បន្ទាប់មក​នាង​ក៏​ដើរ​ចូល​ក្នុង​បន្ទប់​រងចាំ​ជាមួយនឹង​មិត្ត​ប្រុស​​នាង​វិញ​។​

​នៅពេល​បុគ្គលិក​បាន​អាន​ក្រដាស ដែល​ស្ត្រី​ខាងលើ​ហុច​អោយ ពួកគេ​បាន​ដឹង​ពី​សុខទុក្ខ​របស់​ស្ត្រី​​នោះ និង​បាន​ធ្វើ​ការឆ្លើយតប​ភ្លាមៗ ដោយ​ពួកគេ​បាន​តេ​រក​អន្តរាគម​ន៍​ពី​ប៉ូលិស​។​

​ក្នុង​ក្រដាស​នោះ​គាត់​បាន​សរសេរ​ដូច្នេះ​ថា “​សូម​ជួយ​តេ​ប្រាប់​ប៉ូលីស​ផង​! មិត្ត​ប្រុស​ខ្ញុំ​គំរាម​ខ្ញុំ​។ គាត់​មាន​កាំភ្លើង​នៅ​នឹង​ខ្លួន​។ កុំ​ឲ្យ​គាត់​ដឹង​រឿង​នេះ​ឲ្យសោះ​”​។​

​បន្ទាប់ពី​បានតេ​ស្វែងរក​អន្តរាគមន៍​រួច រយៈពេល ១៥​នាទី ប៉ូលីស ៥​នាក់​ក៏​បាន​មកដល់​។ ពួកគេ​បាន​ដកហូត​កាំភ្លើង​ពី​បុរស​ប្រើ​ហឹង្សា​នោះ និង​ចាប់​នាំ​ខ្លួន​គេ​ទៅ​ផងដែរ​។​

​បន្ទាប់​ពី​មិត្ត​ប្រុស​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​ភ្លាម ស្ត្រី​ខាងលើ​ក៏​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​ត្រូវ​មិត្ត​ប្រុស​​ធ្វើបាប និង​បង្ខាំង​ទុក​អស់​រយៈពេល ២​ថ្ងៃ ហើយ​នាង​ក៏​បាន​បង្ហាញ​ស្នាមរបួស​ដែលមាន​លើ​ដង​​ខ្លួន​ដល់​ប៉ូលីស​ផងដែរ​។​

​មិត្ត​ប្រុស​របស់​នាង ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើហឹង្សា ការ​គំរាម​ដោយ​ប្រើ​អាវុធ​៕ ប្រភព ៖ fb

 

 

spot_img
×