Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ការ​បរិភោគ​ចំណីអាហារ និង​ពិសា​ស្រា ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

spot_img

​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​បង្ការ​សុខភាព​ដែល​បណ្តាល​មកពី​ការ​បរិភោគ​ចំណីអាហារ និង​ពិសា​ស្រា នាឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រសួង​សុខាភិបាល សូម​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់ ឲ្យចូល​រួម​អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀសផុត​ពី​បញ្ហា​សុខភាព បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំ​ឲ្យ​ក្អូត រា​ក និង​ការ​ពិសា​ស្រា និង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែល​មាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​។​

​ក្នុង​ប្រកាស​របស់​ក្រសួង​សុខាភិបាល លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា គ្រប់ៗ​គ្នា ចាប់​តាំងពី​អ្នក​បរិភោគ រហូត​ដល់​អ្នក​បម្រើ​អាហារ ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការលើកកម្ពស់​សុវត្ថិភាព​អាហារ ចាប់តាំងពី​ការអនុវត្ត​អនាម័យ ដើម្បី​សុវត្ថិភាព​អាហារ រហូត​ដល់​ការរៀន​ពី​របៀប​ថែរក្សា ពេល​ចម្អិន​អាហារ​ជាក់លាក់ ។ ខ្ញុំ​ចង់​លើកទឹកចិត្ត គ្រប់​គ្នា​ឲ្យ​អនុវត្ត​នូវ​ការប្រុងប្រយ័ត្ន ក៏​សាមញ្ញ​មួយចំនួន នៅពេល​ដែល​កាន់​និង​រៀបចំ​ម្ហូបអាហារ ។

​ការពុល​ចំណីអាហារ​ភាគច្រើន បណ្តាល​មក​ពី​ការរៀបចំ​អាហារ​មិនមាន​អនាម័យ​ល្អ ទាំង​ក្នុង​ចំណីអាហារ និង​អ្នករៀបចំ​ទុកដាក់ និង​ការ​ចែកចាយ​ចំណីអាហារ និង​ការ​ពិសា​ស្រា ដែល​បាន​ផលិត ឬ​បាន​បិត ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។ រោគសញ្ញា​ដែល​បណ្តាលឲ្យ​ពុល​ចំណីអាហារ មានដូចជា ក្អូត ចង្អោ​រ រា​ក រាក​មូល ដែល​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ។ ការពុល​ស្រា​បណ្តាលឲ្យ​មាន​រោគសញ្ញា ដូចជា ឈឺក្បាល ក្អូត ឈឺ​ពោះ វិលមុខ ងងឹត​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិវត្ត​ទៅ​ស្លាប់បាន​។

​លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​សាធារណជន ទូទៅ​អនុវត្តតាម​ដំបូន្មាន​សាមញ្ញ​ខាងលើ ដើម្បី​ការពារ​អ្នក​និង​ក្រុមក្រួសារ និង​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា ជួប​នូវ​សុខភាព​ល្អ ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខ​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×