Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលីស​ថៃ​តាម​ប្រមាញ់ និង​ព្រមាន​អ្នកដទៃ​ឈប់​បន្ត​ចែកចាយ «​រូបភាព​អាសអាភាស​ស្ត្រី​ថត​បញ្ចេញ​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ និង​សិច​» នៅក្នុង​ហាង​ទំនិញ

spot_img

​ប៉ូលីស​អ៊ី​ន​ធើរ​ណែ​ត​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៦ កញ្ញា ម្សិលមិញ​នេះ បាន​តាម​ប្រមាញ់ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់ ទៅនឹង​រូបភាព​អាសអាភាស​៣​សន្លឹក ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​កាលពីពេល​ថ្មីៗ​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​ថត​បញ្ចេញ​កេរ្តិ៍​ភេទ និង​សិច នៅក្នុង​ហាង​ទំនិញ​មួយ ។​

​ស្ថិតក្រោម​ការស៊ើបអង្កេត ប៉ូលីស​កំពុង​តាមដាន​ស្វែងរក​ស្ត្រី​នៅក្នុង​រូបភាព​ដ៏​អាសអាភាស​ទាំងនេះ ដែល​ត្រូវបាន​លុបចេញ​រួច​វិញ​ទៅហើយ នៅលើ​បណ្តាញ​សង្គម ។ ជាងនេះទៀត ប៉ូលីស​នឹង​បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង​មាន​ទំនាក់ទំនង​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ស្ថិតនៅ​ពីក្រោយ​ករណីបែបនេះ​ផងដែរ ។​

​ទោះយ៉ាងណា សមត្ថកិច្ច​ក៏​ពុំ​ដឹង​ច្បាស់​ថា រូបភាព​ទាំងនេះ​នឹងត្រូវ​បាន​នរណា​ណាខ្លះ បាន​បញ្ជូន​ទៅកាន់​មិត្តភក្តិ​របស់​ពួកគេ​ដល់​កម្រិតណា​នោះទេ ។​

​សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងថា អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​អ៊ី​ន​ធើរ​ណែ​ត នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៥ ឆ្នាំ ឬ ផាកពិន័យ​ជា​ប្រាក់​១​រយ​ពាន់​បាត ឬ ទទួលយក​ទាំងពីរ ។ ដូច្នេះ ប៉ូលីស​ក៏បាន​ព្រមាន​បងប្អូន​កុំ​ព្យាយាម​បន្ត​បញ្ជូន​រូបភាព​ដែលមាន​កំហុស​នេះ​តទៅទៀត ៕ ឧ​ត្ត​ម​ (Khaosod)

spot_img
×