Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាលខេត្តតាកែវធ្វើពិធីក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល និង​រំកិល​រូបសំណាក់​តាកែវ​ យាយ​កែវ​ ឲ្យថ្មីស្អាតឡើងវិញ

spot_img

​តាកែវ ​៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការរៀបចំ​ក្រុង​ពាលី​ជួសជុល និង​ផ្លាស់ប្តូរ​ទីតាំង​រូបសំណាក​តាកែវ​យាយ​កែវ​នេះ គឺ​ដើម្បី​ធ្វើការ​កែលម្អរ​ក្នុង​ក្រុង​ដូន​កែវ​ឲ្យមាន សោភ័ណ្ឌភាព និង​ជួសជុល​កែលម្អ​រូបសំណាក​តាកែវ​យាយ​កែវ ដែល​ប្រជាពលរដ្ឋ​គោរព​បូជា​នោះ ឲ្យ​ថ្មី​ស្អាត​ឡើងវិញ ព្រោះថា រូបសំណាក​លោក​ទាំង​ពី​រ មាន​សភាព​ចាស់ ហើយ​ក្នុងនោះ​ដែរ ការផ្លាស់ ប្តូរ​ទីតាំង​នេះ ក៏​ដើម្បី​ឲ្យមាន​ភាព​ទូលាយ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​មក​ផងដែរ ។​

ការ​ថ្លែង​បែបនេះ​គឺ​ក្នុងពេល​ដែល​ឯកឧត្តម​អភិបាលខេត្ត​និង​លោកជំទាវ រួមជាមួយ​លោក លោកស្រី ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកំម្លាំងប្រដាប់អាវុ​ធ​ទាំង​៣ ប្រភេទ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ផ្លាស់​ប្តូរ​ទីតាំង និង​ជួស​ជុល​រូប សំណាក​តាកែវ​យាយ​កែវ ដែល​មាន​ទីតាំង​នៅ​ទល់មុខ​បេនឡាន​ផ្សារ​តាកែវ ឋិត​នៅក្នុង​ភូមិ​ថ្នល់​បែក សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

បើតាម ឯកឧត្តម អភិបាលខេត្ត អ៊ូច ភា បាន​មាន​ប្រសា​ស​ន៏​ទៀតថា នៅក្នុង​គម្រោង​ជួសជុល និង​ផ្លាស់​ទីតាំង​រូបសំណាក តាកែវ​យាយ​កែវ​នេះ គឺ​មាន​ការគាំទ្រ​ច្រើន ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តតាកែវ​ផងដែរ តាមរយៈ​ការ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​បុក​ផ្លូវការ​របស់​ឯកឧត្តម​ផងដែរ ។ ឆ្លៀត​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​រាជការ ទៅ​ដាំ​ដើម​រាំងភ្នំ ជាង​៤០​ដើម នៅ​បរិវេណ​ជុំវិញ​វត្ត សីហ​រតនា​រាម ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ៕ តាកែវ​

spot_img
×