Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទូទៅ របស់​រដ្ឋបាល​ខេត្ត ដែល​បាន​អនុវត្តន៍​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨

spot_img

ខេត្ត​ព្រះសីហនុ ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ទូទៅ របស់​រដ្ឋបាល​ខេត្ត ដែល​បាន​អនុវត្តន៍​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨ និង​ដាក់​ទិសដៅ​សម្រាប់​អនុវត្តន៍​បន្ត ដោយ​ផ្តោត​លើ​ការជំរុញ​អោយ​មន្ត្រី​ក្នុង​អង្គភាព​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​តាម​មន្ទីរ​អង្គភាព​ស្ថាបន័​រដ្ឋ​ក្នុង​ខេត្ត និង​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​តាម​ស្រុក ក្រុង ឃុំ សង្កាត់ យកចិត្តទុកដាក់ ដោះស្រាយ​ការងារ​បន្ទាន់ៗ​ចំពោះមុខ​ជូន​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ក៏​រួម​គ្នា​អនុវត្តន៍​ការងារ​អោយបាន​ល្អ តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​។​

លោក យន្ត មីន បន្តថា នៅ​ចំពោះមុខ ការងារ​បន្ទាន់ ដែល​រដ្ឋបាល​ក្រុង​-​ខេត្ត ត្រូវ​ដោះស្រាយ​រួមមាន​៖ ការរក្សា​អោយបាន​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការសម្រួល​ជួសជុល​ផ្លូវ​ខូច​ជា​បណ្តោះ​មុនពេល​មានការ​ជួសជុល​ជា​ផ្លូវការ ក្រោយ​ភ្លៀង​រាំង ការផ្តល់​សេវា​ទូទៅ​ជូន​ប្រជាពលរដ្ឋ ឬ​ការជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ផ្នែក​ជីវភាព និង​មាន​ជម្ងឺ​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ ការ​ចុះជួយ​ប្រជាពលរដ្ឋ​លើ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា និង​ជួយ​ទប់ស្កាត់​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​..៕ ដោយ​៖ ដែន សីមា​

 

spot_img
×