Saturday, March 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​ប៉ុន្មាន​ចំណុច​នេះ បញ្ជាក់ថា​អ្នក​កំពុង​មាន​ជំងឺ​មហារីក​សុដន់​ហើយ​

spot_img

​ជំងឺមហារីក​ដោះ បាន​ក្លាយជា​បញ្ហា​រសើប និង​ជា​កត្តា​ប្រឈម​ចំពោះ​ស្ត្រី​ភាគច្រើន​។ ដូចគ្នា​ទៅ​នឹង​ជំងឺមហារីក​មួយចំនួន​ទៀត​ដែរ ការរកឃើញ ការដឹង និង​ការព្យាបាល​ទាន់ពេលវេលា ឱកាស​នៃ​ការរស់រានមានជីវិត គឺ​មាន​ខ្ពស់​ណាស់​។​

​សុដន់​មនុស្ស​ស្រី​តែង​មាន​ការវិវត្ត​ន៍ពេញ​មួយ​ជីវិត ដោយសារ​កត្តា​អាយុ និង​ការផ្លាស់ប្តូរ​នានា ដូចជា របប​អាហារ និង​កត្តា​អ័រម៉ូន​ជាដើម​។ ទោះបីជា​យ៉ាងណា វា​មាន​សារៈសំខាន់​ណាស់ ដែល​ស្ត្រី​គ្រប់រូប​គួរ​តាមដាន​ការផ្លាស់ប្តូរ និង​រោគសញ្ញា​នានា ដែល​កើតមាន​លើ​សុដន់​របស់ខ្លួន​។​

​ខាងក្រោម​នេះ គឺជា​ការផ្លាស់ប្តូរ​មួយចំនួន ដែល​អាច​សង្ស័យថា មាន​ជំងឺ​មហារីក​ដោះ ហើយ​អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម បើ​មាន​ករណីបែបនេះ​កើតឡើង ៖

– សុដន់​ហើម តឹង​ណែន ឬ​ឡើង​ក្រាស់​

– សុដន់​ផ្លាស់ប្តូរ​ទំហំ រូបរាង ពណ៌ ឬ​ផ្ទៃ​សាច់​ទាំងមូល​

– ខួច ឬ​ខូង​សុដន់​

– រមាស់ ក្រហាយ រលាក ឬ​ដំបៅ​សុដន់​

– ឈឺចាប់​ក្នុង​សុដន់​

– ហូរ​ទឹករំអិល​ចេញពី​ក្បាលដោះ​

– សុដន់​ឡើង​កន្ទួល​ក្រហម​។​

​យ៉ាងណាមិញ ប្រសិនបើ​ករណី​ខាងលើ​នេះ បណ្តាល​មកពី​បញ្ហា​សុខភាព​ណាមួយ នោះ​វា​មិន​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​មហារីក​សុដន់​ឡើយ​៕

​ប្រភព​៖ health​

spot_img
×