Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម និង​ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តស្ទឹងត្រែង​បង្ក្រាប​

spot_img

​ស្ទឹងត្រែង​៖ ជនសង្ស័យ​ពីរ​នាក់ ដែល​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម ត្រូវ​កម្លាំង​អាវុធហត្ថ ខេត្តស្ទឹងត្រែង​បង្ក្រាប ហើយ​នៅ​ថ្ងៃទី​២៧​កញ្ញា ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ។​

​សូមបញ្ជាក់​ថា នៅ​វ ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំណុច​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សៀម​ប៉ាង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជុំ ណា​វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។

ចាប់​យក​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ice)១​កញ្ចប់​ធំ ទំងន់ ១០២៤,៥៤​ក្រាម ទូរស័ព្ទ ១​គ្រឿង​។

តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ ជុំ ណា​វណ្ណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ និង ៣០​នាទី នៅ​ចំណុច​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​មេក្លោង​រកស៊ី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​មកពី​ប្រទេស​ឡាវ ឈ្មោះ សាំង ញ៉​ង ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទី​លំនៅ​ចំណុច​ឃាត់​ខ្លួន​ខាងលើ ។​

បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ៕ ​ដោយ​៖​កូឡាប​

 

spot_img
×