Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​វ័យ​ទើប ៦​ឆ្នាំ តែ​ចេះ​មើលថែ​ឪពុក​ពិការ ព្រោះ​គ្រោះថ្នាក់ គ្រា​ដែល​ម្តាយ​របស់​វា​ចាកចេញ​ទាំង​គ្មានក្តី​…​ស្រណោះ (វីដេអូ)

spot_img

៤​ឆ្នាំមុន ព្រឹត្តិការណ៍​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​ធ្វើឲ្យ​ជីវិត​របស់លោក Tian Haicheng អាយុ ៣៨​ឆ្នាំ បាន​ប្រែ​ក្រឡាស​ទាំងស្រុង ។ គាត់​បាត់បង់​លទ្ធភាព​ធ្វើដំណើរ ដៃ​ទាំង​គូ​ក្លាយជា​ពិការ ពុំ​អាច​ធ្វើ​អ្វី​ជួយ​គ្រួសារ​បាន ថែម​ទាំង​ក្លាយជា “​អម្រែ​ក​” ដល់​អ្នកដទៃ ។ នៅ​អំឡុង​ពេល​ដ៏​សែន​លំបាក​នេះ ភរិយា​របស់ Tian បែរជា​នាំយក​កូន​ប្រុស​ចាកចេញ​ចោល​ដោយ​ទុក​កូនស្រី​វ័យ ៦​ឆ្នាំ ឲ្យនៅ​ជា​មួយ​ទាំង​គ្មាន​ការសោកស្តាយ​ស្រណោះ ។​

​ប៉ុន្តែ​ក្មេងស្រី​នេះ​ពុំ​បាន​ធ្វើ​ឲ្យ​ឪពុកវា​ព្រួយបារម្ភ​ប៉ុណ្ណោះទេ វា​បាន​រ៉ាប់រង​កិច្ចការ​សព្វ​មុខ​ក្នុងផ្ទះ តាំង​ពី​ដាំ​ស្ល បោក​សំអាត និង​ថែទាំ​ឪពុក ។​

​ពិតជា​ពិបាក​ជឿថា ក្មេងស្រី​ទើប​មាន​វ័យ​តែ ៦​ឆ្នាំ អាច​មើល​ថែ​ខ្លួនឯង​ផង ហើយ​ថែទាំ​បាន​ទាំង​ឪពុក​ពិការ​ផង ។ យ៉ាងណា​ក្មេងស្រី​តូច​បាន​បញ្ជាក់ថា នាង​បាន​ធ្វើ ហើយ​ធ្វើ​បាន ។​

​នាង​អាច​ធ្វើបាន​គ្រប់​កិច្ចការ​ក្នុងផ្ទះ និង​មើលថែ​ឪពុក ។​

​ខ្សែ​វីដេអូ​មួយ ត្រូវ​បាន​ថត និង​ចែករំលែក​លើ​បណ្តាញ​សង្គម​ចិន ។ នាង​តូច​ចេះ​ទាំង​លាបថ្នាំ ជួយ​ឪពុក​អង្គុយ​ក្នុង​រទេះ អាន​សៀវភៅ និង​ជួយ​លើក​ឪពុក​ឡើងលើ​គ្រែ​ដេក ។​

… មាន​កូនស្រី​បែបនេះ លោក Tian អាច​ឆ្លង​ផុត​ការបាក់​ទឹកចិត្ត ហើយ​កំពុង​សំឡឹង​ទៅ​កាន់​អនាគត​មួយ​ថ្មី ។ ទោះបី​គ្រោះថ្នាក់ បាន​ធ្វើឲ្យ​គាត់​ពិការ តែ​គាត់​សង្ឃឹមថា នឹង​អាច​ប្រឹងប្រែង​កាត់បន្ថយ​អម្រែ​កដល់​កូនស្រី ដែល​នៅ​ក្មេងខ្ចី និង​គួរឲ្យ​អាណិត​របស់ខ្លួន ។​

​កូនស្រី​តូចតន់ ក្លាយ​ជា​បង្អែក​រឹងមាំ​ដើម្បី Tian បន្ត​ប្រឈម​នឹង​ឆាកជីវិត ។​

Tian បាន​ចែករំលែក​រូបភាព និង​វីដេអូ​អំពី​រូបលោក និង​កូនស្រី​ដោយ​ក្តី​មោទនៈ​នៅលើ​បណ្តាញ​សង្គម ។ ពិត​ណាស់​រឿង​បែបនេះ វា​ពុំ​លំបាក រីក​រាលដាល​ទេ ។ ខ្សែ​វីដេអូ​ថ្មី​បំផុត​លើ Pear Video ទទួលបាន​ការចែករំលែក​យ៉ាង​ខ្លាំង​លើ Wechat ។

Tian សង្ឃឹមថា នឹង​កាត់បន្ថយ​អម្រែ​កដល់​កូនស្រី​តូចតន់​។​

​មិន​ថា​អ្នកណា​ទេ ក៏​នាំគ្នា​ជញ្ជក់មាត់​សរសើរ​ចំពោះ​ការលូតលាស់​មុន​វ័យ​របស់​នាង​តូច ។​

​ប៉ុន្តែ​សំខាន់​ជាងគេ​នោះ​គឺ​ក្តី​អាណិតអាសូរ​ចំពោះ​ក្មេងស្រី​តូច​ដែល​ត្រូវ “​ឆក់​ប្លន់​បាត់​” នូវ​កុមារភាព ដែល​ក្មេងៗ​ក្នុង​វ័យ​ស្របាល​គ្នា​បាន​នឹង​កំពុង​ទទួល ។​

​យ៉ាងណា ជីវិត​នៅ​មាន​ពេលវេលា​វែង​សម្រាប់​នាង​តូច វាសនា​របស់​នាង​ប្រាកដ​ជា​វេទនា ពុំ​មើលរំលង​ទេ ៕ ចន្ទ្រា

spot_img
×