Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! បុរស​ស្រវឹង​ម្នាក់​ត្រូវ​រថយន្ត​១​គ្រឿង ថយក្រោយ​អត់​យក​ភ្នែក​មើល កិន​ទាំង​កម្រោល​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​បុរស​ម្នាក់​ថយ​រថយន្ត ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​​កិន​អ្នក​ថ្មើរជើង​ស្រវឹង​ម្នាក់​គួរ​ឲ្យ​អាសូរ ។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ បានបង្ហាញ​បុរស​ម្នាក់​ដើរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង និង​ខណៈ​មកដល់​ត្រង់ចំណុច​ច្រក​ផ្លូវចេញចូល ក៏​ស្រាប់តែ​រថយន្ត​១​គ្រឿង​ថយក្រោយ ជល់​នឹង​គាត់​តែម្តង ។ ខណៈពេល​នោះ បុរស​ស្រវឹង​នោះ ក៏បាន​ព្យាយាម​យក​ខ្លួន​បញ្ឈប់រថយន្ត ប៉ុន្តែ ទោះយ៉ាងណា អ្នកបើកបរ​ដែល​ថយ​រថយន្ត​គ្មាន​មើល​ក្រោយ នៅតែ​បន្ត​ថយ​រថយន្ត រហូត​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ចូល​ក្រោម​កង់​រថយន្ត​តែម្តង ។​

​ប៉ូលីស​ចរាចរណ៍​បាន​បញ្ជាក់ថា អ្នកបើកបរ​នោះ​ត្រូវតែ​ទទួលខុសត្រូវ នៅក្នុង​ហេតុការណ៍​នេះ​ទាំងស្រុង ហើយ​ជនរងគ្រោះ​ត្រូវបាន​ពិនិត្យឃើញ​រងរបួស​បាក់ឆ្អឹង បន្ទាប់ពី​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕ ឧ​ត្ត​ម

  

spot_img
×