Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ជរា ៧៣ គ្រួសារ កុមារកំព្រា ២ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ៨៨ គ្រួសារ សរុប ១៦៣ គ្រួសារ ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា

spot_img

​ខេត្ត​ស្វាយរៀង​ ៖ លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង និង​សហការី ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣​រោជ ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ ​បាន​នាំយក អំណោយ​មនុស្សធម៌​ទៅសួរសុខទុក្ខ និង​ចែក​ជូន​ចាស់ជរា ៧៣ គ្រួសារ កុមារកំព្រា ២ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ៨៨ គ្រួសារ សរុប ១៦៣ គ្រួសារ មកពី ១០ ឃុំ ក្នុង​ស្រុក​ស្វាយជ្រំ ។​

​ពិធី​នេះ​បាន​រៀបចំ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា បាន​ពាំនាំ​នូវ​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ និង​បាន​ផ្ដាំផ្ញើ​ដល់​ពួកគាត់​ឲ្យខិត​ខំ​ថែរក្សា​សុខភាព មាន​អនាម័យ​ក្នុង​ការរស់នៅ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង រស់នៅ​ស្អាត ដើម្បី​ការពារ​ជម្ងឺឆ្លង​នានា​ដែល​បណ្តាល​មកពី​ការ​កង្វះ​អនាម័យ ។​

​លោកស្រី​ក៏​បាន​សំណូមពរ​សូមឲ្យ​បងប្អូន​ដែល​រស់នៅ​ក្នុងស​ហគ​មន៍​ទាំងអស់ ត្រូវ​មាន​ការ​សាមគ្គី​គ្នា ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក និង ជៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​អសកម្ម​នានា​ដែល​សង្គម​ជាតិ​ស្អប់ខ្ពើម ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿន​ញៀន ដើម្បី​ឲ្យ​សហគមន៍​យើង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ។ អំណោយ​ដែល​ចែក​ជូន​ទាំង ១៦៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារុង ១ និង​ថវិកា ៤០.០០០ រៀល​ផង​ដែរ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×