Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កុំ​ចេះតែ​ហ៊ាន​ពេល​ស្រវឹង ៖ ប៉ាវ​គេឯង​អង្គុយ​តុ​ក្បែរ បែរជា​ត្រូវ​… កណ្តាប់ដៃ​

spot_img

នឹកស្មាន​ថា​នៅ​សុខៗ​ត្រូវបាន​គេ​សង​ថ្លៃ​ស៊ីផឹក​ជំនួស​ជា​រឿង​រីករាយ ស្មាន​ពុំ​ដល់​ថា ពេល​ខ្លះ​នៅ​កន្លែង​ខ្លះ​ពុំ​ចេះ​តែ​ទទួលបាន​ផល​ល្អ​នោះ​ទេ ។ វា​គឺជា​រឿង​ថ្មីៗ​របស់​បុរស​នៅ​ចិន ។​

​ថ្មីៗ​នេះ នៅ Heng Shui ខេត្ត Hebei ប្រទេស​ចិន បាន​កើតមាន​រឿងហេតុ​កម្រ​ប្រទះ​មួយ ។ ប្រភព​ព័ត៌មាន​នៅ​តំបន់​នេះ ឲ្យដឹងថា នៅ​ហាង​គ្រឿង​សមុទ្រ​មួយ​លោក ចាង និង​លោក​វ៉ូ សុទ្ធសឹង​នាំ​មិត្តភក្តិ​របស់​ខ្លួន​មក​ជប់លៀង​នៅទីនេះ ។​

​អ្នក​ទាំង​ពីរ (​ចាង និង​វ៉ូ​) ពុំ​ដែល​ស្គាល់​គ្នា​ទេ ចៃដន្យ​អង្គុយ​តុ​ក្បែរ​គ្នា ។ នៅ​តុ​ទាំង​២ ពិតជា​មាន​ភាព​ច្រៀង​សប្បាយ​ពេល​ស្រវឹង ។

​នៅ​ពេល​ស្រវឹង​លោក​ចាង​ពេល​នោះ​បែប​រៀង​ចង់ “​ឲ្យ​ឡូយ​” ក៏​ហៅ​អ្នកបម្រើ​មក​ប្រាប់ថា ៖ ថ្ងៃនេះ ខ្ញុំ​រីករាយ​ណាស់​តុ​ក្បែរ​នេះ​ទុក​ខ្ញុំ​ជា​អ្នក​ប៉ាវ ! ។​

​ស្មាន​ពុំ​ដល់​ថា ស្រាប់តែ​ឮសូរ​បែបនេះ លោក​វ៉ូ ដែល​កំពុង​ស្រវឹង​ស្រឿងៗ​ដែរ ក៏​ស្រែក​ដាក់​ថា ៖ អ្នកណា​អញ្ជើញ​? អ្នកណា​ត្រូវការ​លោក​ឯង​ប៉ាវ​? និយាយ​បែប​នេះ​លោក​ឯង​ចង់​មើលងាយ​ថា ខ្ញុំ​គ្មាន​លុយ​ផឹកស៊ី​ឬ​? ។ លោក​ចាង ដែល “​មាន​សន្តាន​ចិត្ត​” ក៏​ឆ្លើយតប​… ។​

​ចុង​ក្រោយ​សង្គ្រាម​ពាក្យសម្តី​រវាង​តុ​ទាំង​២ បាន​ឈាន​ដល់​ការប្រើ​ដៃ​ប្រើ​ជើង …​ទម្រាំ​ប៉ូលិស​មក​ប្រមូល​ទៅកាន់​ប៉ុស្តិ៍​ទាំងអស់ ។​

​ទាំងសងខាង សុទ្ធសឹង​ទទួលបាន​វិក័យ​ប​ត្រសម្រាប់ “​ចាយលុយ​” បង់ការ​ផាកពិន័យ​ពី​បទ​… បង្កចលាចល​ធ្វើឲ្យ​ខូច​សណ្តាប់ធ្នាប់ ។​

​នេះ​ដូច​គេ​ថា ៖ “​សេព​គ្រឿង​ស្រវឹង​ជួយ​បង្កើន​ភាពក្លាហាន តែ​វា​កាត់បន្ថយ​សតិបញ្ញា​” ពុំ​ខុស​មែន​! ៕ លី​សា​

spot_img
×