Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជិត​១​ម៉ឺន​ប្រាំ​ពាន់​នាក់ កំពុង​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក​កើត ឆែ បាន​ថ្លែង ថា មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជិត​១​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​បាន​នឹង​កំពុង​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ហើយ លោក ស្នើ​អោយ​មន្ត្រី​យើង​ទាំងអស់​ត្រូវ​យល់​ដឹង​អោយបាន​ច្បាស់​ពី​ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាន​នានា ដើម្បី​យក​ទៅ​បំពេញការងារ​អោយបាន​ល្អ ជៀសវាង មាន​បញ្ហា​ប្រឈម​ជាមួយ​ច្បាប់​។​

កាលពី​ព្រឹក​ថ្ងៃទី​២៧ កញ្ញា ២០១៨ នៅ​រដ្ឋបាល​សាល​រាជធានី​ភ្នំពេញ​បើក​អង្គ សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​លេខ​២៤០​អនក្រ .​បក សេចក្តីណែនាំ​លេខ​៧៨៨ ម​ស .​ស​ណន សេចក្តីណែនាំ​លេខ​៧៨៩ ម​ស .​ស​ណន និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជូន​មន្ត្រីរាជការ​ស៊ីវិល ។​

លោក​កើត ឆែ បាន​មានប្រសាសន៍ថា មន្ត្រីរដ្ឋបាល​សាធារណៈ​និង​សេវា​សាធារណៈ មាន​ភាព​ផ្សារភ្ជាប់​មិន​ដាច់ មាន​ប្រសិទ្ធ​ផល​ដោយផ្ទាល់​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្ថិរភាព ចីរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។

លោក​បន្តថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការកែទម្រង់រដ្ឋបាល​សាធារណៈ​នេះ មាន​យុទ្ធសាស្ត្រ​សំខាន់ៗ ៣ ក្នុងនោះ ទី​១ ពង្រឹង​ប្រសិទ្ធភាព គុណភាព​នៃ​សេវា​សាធារណៈ ទី​២ ការអភិវឌ្ឍ​សមត្ថិភាព ការកែលម្អ ការគ្រប់គ្រង​ធនធានមនុស្ស និង​ទី​៣ ការកែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ។

​ដើម្បី​សម្រេច​អោយបាន​នូវ​គោលដៅ​នេះ លោក​កើត ឆែ​ក៏​បាន​ស្នើ​អោយ​មន្ត្រី​ទាំងអស់​ត្រូវ​យល់​ដឹង​អោយបាន​ច្បាស់​ពី​ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាន​នានា ដើម្បី​យក​ទៅ​បំពេញការងារ​អោយបាន​ល្អ ជៀសវាង មាន​បញ្ហា​ប្រឈម​ជាមួយ​ច្បាប់​។​

លោក​ថោ សេដ្ឋា​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មុខងារសាធារណៈ បាន​មានប្រសាសន៍ថា សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​លេខ​២៤០​អនក្រ .​បក ស្តីពី​ប្រតិភូកម្ម​ពី​ថ្នាក់​ជាតិ​មក​អោយ​រដ្ឋបាល​រាជធានី នេះ​ជា​លើក​ទី​១១ ដែល​យើង​បាន​ផ្សព្វផ្សាយ ។

សិក្ខាសាលា​នេះ ពិតជា​មាន​ប្រយោជន៍​យ៉ាងខ្លាំង ក្នុង​ការគ្រប់គ្រង​បុគ្គលិក ការបញ្ចប់ តែងតាំង​មុខងារ​ដល់​មន្ត្រី ។ លោក​បាន​បន្តថា មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៤.៧៤២​នាក់ ។ ចំនួន​នេះ​មិន​ច្រើន​ទេ ដោយ​មាន​រហូត​ដល់​ចំនួន​១២​ខណ្ឌ​និង​មន្ទីរ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ជាច្រើន​ទៀត​នោះ​។ លោក​បញ្ជាក់ថា សម្រាប់​អភិបាល​រាជធានី​ភ្នំពេញ លោក​មាន​សិទ្ធិ​ក្នុង​ការចាត់​ចែង​​មន្ត្រី ចាប់​ពី​ប្រធាន​មន្ទីរ ដោយ​លោក​អាច​លើក​ជា​សំណើរ សហការ​ជាមូយ​រដ្ឋមន្ត្រី ហើយ​ការសម្រេច​ចុងក្រោយ​គឺ​រដ្ឋមន្ត្រី​សាមី​។ ចំពោះ​អនុប្រធាន​មន្ទីរ​វិញ ធ្វើឡើង​តាម​សំណើរ​របស់​ប្រធាន​មន្ទីរ ដែល​មាន​កិច្ចប្រជុំ​ក្នុងគណៈ​ដឹកនាំ​របស់​មន្ទីរ​របស់​ខ្លួន និង​លោក​អភិបាល​ជា​អ្នកសម្រេច​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×