Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កុមារ​កម្ពុជា​រងគ្រោះ និង​ងាយ​រងគ្រោះ​ជាច្រើន ដែល​ទទួលបាន​ការមើល​ថែ និង​រស់នៅ​ប្រសើរ​ជាង​មុន​

spot_img

​ភ្នំពេញ​ ៖ ​លោកស្រី កូ​បូរ៉ា កូ​មីនី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង ថា ក្នុង​រយៈពេល​ដែល​លោកស្រី បាន​កាន់​តំណែង​នេះ ហើយ​នឹង​បាន​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​កុមារ​កម្ពុជា​រងគ្រោះ និង​ងាយ​រងគ្រោះ​ជាច្រើន ដែល​ទទួល​បាន​ការមើល​ថែ និង​រស់នៅ​ប្រសើរ​ជាង​មុន​។

​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជួប​សំណេះសំណាល​ជាមួយ លោកស្រី កូ​បូរ៉ា កូ​មីនី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួង​សង្គមកិច្ច​។​

លោកស្រី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ បាន​លើកឡើង​ថា ទោះបីជា​លោក​ស្រី ផុត​អាណត្តិ​ជា​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វនៅ​ក្នុងប្រទេស​កម្ពុជា តែ​អង្គការ​នេះ​នៅតែ​បន្ត​ជួយ​កុមារ​នៅ​កម្ពុជា ដោយ​ឥត​ងាករេ​ឡើយ​។

​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ លោកស្រី កូ​បូរ៉ា កូ​មីនី បញ្ជាក់ថា ភាពជោគជ័យ​ដែល​អង្គការ បាន​ធ្វើ​សម្រាប់​ជួយ​ដល់​កុមារ​កម្ពុជា គឺ​ទទួលបាន​ការសហការ ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុវត្ត​ការងារ​ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ផ្នែក​នៃ​ក្រសួង​សង្គមកិច្ច​។​

​ជាមួយគ្នា​នោះ លោកស្រី កូ​បូរ៉ា កូ​មីនី បន្តថា អង្គការ​យូ​នី​សេ​ហ្វ នៅតែ​បន្ត​ការគាំទ្រ និង​ជួយ​បន្ថែម​ទៀត​ទាំង​កិច្ចការ​ចាស់ និង​កិច្ចការ​ថ្មី​ទៅ​លើ​កុមារ​។

​ជា​ការឆ្លើយតប លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​ថ្លែង​អរគុណ​ដល់ លោកស្រី កូ​បូរ៉ា កូ​មីនី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​បំពេញ​ការងារ​ជួយ​ដល់​កម្ពុជា​រយៈពេល​កាន់តំណែង​កន្លងមក​។ លោក រដ្ឋមន្ត្រី បាន​បន្ថែមថា ទោះបី​លោកស្រី បានបញ្ចប់​ដំណែង​នៅ​ក្នុង​ការ​បម្រើ​ការងារ ជា​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​ក្តី តែ​ក្រសួង​សង្គមកិច្ច និង​អង្គការ​យូ​នី​សេ​ហ្វ នៅ​មាន​កិច្ចការ​ថ្មីៗ ជាច្រើន​ដែល​ទាមទារ​ឲ្យ​យើង​ប្រឹងប្រែង​ខិតខំ​បន្ត​ទៀត​។​

លោក រដ្ឋមន្ត្រី វង សូ​ត បាន​បន្ថែមថា ប្រទេស​កម្ពុជា បាន​ឈាន​មក​ដល់​ដំណ​ណាក់​កាល​មួយ ដែល​ទាមទារ​ឲ្យ​វិស័យសង្គមកិច្ច ដើរតួនាទី​កាន់តែ​ខ្លាំង​ក្លាយ​ជាង​មុន ដើម្បី​បម្រើ​សេវា ជូន​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​។ ដូចនេះ យើងខ្ញុំ រួមទាំង​មន្ត្រីរាជការ​ក្រសួង​ទាំងអស់ បាន​ត្រៀម​ចិត្ត និង​ត្រៀម​កាយ​បម្រើ​ការងារ ជូន​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ លោក វង សូ​ត បាន​អះអាង​ថា ក្រសួង​សង្គមកិច្ច បាន​បោះជំហាន​យ៉ាង​ស្វាហាប់ នៅក្នុង​ការអនុវត្ត គោល​នយោបាយ ស្ដីពី​ប្រព័ន្ធ សុវត្ថិភាព​សង្គម និង​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ក្នុង​សង្គម​ជាពិសេស​នោះ​ទៅ​លើ កុមារ​។​

​លោក វង សូ​ត បន្ថែមថា ក្រសួង​សង្គមកិច្ច បាន​សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ សិក្សា​ពិនិត្យ​មើល​សមិទ្ធផល និង​បញ្ហា​ប្រឈម​ដែល បាន​កើតឡើង​ចំពោះ​កុមារ តាម​សហគមន៍ ដើម្បី​រៀបចំ​ទម្រង់​វិស័យ​សុខមាលភាព​កុមារ​នៅ​កម្ពុជា​ស្រប និង​ផែនការ​យុទ្ធ​សាស្ត្រ អភិវឌ្ឍន៍​ជាតិ និង កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×