Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍន៍​ប្រទេស​ត្រូវ​តែមាន​ការចូលរួម​ពី​យុវជន​

spot_img

​ភ្នំពេញ​៖ ការអភិវឌ្ឍន៍​ប្រទេស ត្រូវតែ​មាន​ការចូលរួម​ពី​យុវជន ជាពិសេស​ស្ថាប័ន​កាយ​រិទ្ធ​ជាតិ​កម្ពុជា​ដើម្បី​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ចូលរួម​កាន់តែ​ជ្រៅ​ក្នុង​ការជួយ​អភិវឌ្ឍន៍​យុវជន​តាមរយៈ​ចលនា​កាយរិ​ទ្ធ​កម្ម និង​ចលនា​ប្រឡង​ប្រណាំង​៣​ល្អ គឺជា​ការ​កែទម្រង់​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ចូល​កាយរិ​ទ្ធ​ថ្មី​ចំនួន​៧៦​នាក់ ក្នុងនោះ​មាន​អស់លោក លោកស្រី​អភិបាលរង​រាជធានី​ភ្នំពេញ លោក និង​លោកស្រី​ជា​អភិបាល អភិបាលរង​ខណ្ឌ​ទាំង​១២​ប្រធាន និង​អនុប្រធាន​មន្ទីរ និង​មន្ត្រី​ការិយាល័យ​អប់រំ​និង​កីឡា​ខណ្ឌ​សរុប​៧៦​នាក់ ត្រូវបាន​ធ្វើ​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ដែល​ជា​ការបំពេញ​និតិ​វិធី​កាយ​រិទ្ធ​ផ្លូវការ​ដើម្បី​ក្លាយ​ជា​ថ្នាក់ដឹកនាំ​កាយ​រិទ្ធ​រាជធានី និង​ខណ្ឌ ស្រប​តាម​បទបញ្ជា និង​ធម្មនុញ្ញ​កាយ​រិទ្ធ​ជាតិ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​លោក នូ​ន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​៖ ជា​ការពិត​ណាស់​ការអភិវឌ្ឍ​ន៍​ប្រទេស គឺ​ត្រូវ​តែមាន​ការចូលរួម​ពី​យុវជន ហេតុនេះ​ការរៀបចំ​ពិធី​បំពាក់​កន្សែង​ជូន​ថ្នាក់ដឹកនាំ​កាយ​រិទ្ធ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​នា​ពេល​នេះ គឺជា​ការ​កែទម្រង់​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​អប់រំ​យុវជន និង​កីឡា ជាពិសេស​ស្ថាប័ន​កាយ​រិទ្ធ​ជាតិ​កម្ពុជា​ដើម្បី​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ចូលរួម​កាន់តែ​ជ្រៅ​ក្នុង​ការជួយ​អភិវឌ្ឍន៍​យុវជន​តាមរយៈ​ចលនា​កាយរិ​ទ្ធ​កម្ម និង​ចលនា​ប្រឡង​ប្រណាំង​៣​ល្អ​គឺ​៖​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ។​

​លោក​អភិបាលរង​រាជធានី​បាន​លើកឡើង​ថា​៖​បំណិន​ជីវិត​រៀន​តាម​រយៈកា​រ​អនុវត្ត​ផ្ទាល់​ផ្សារភ្ជាប់​តាមបែប​អប់រំ​ក្រៅ​ប្រព័ន្ធ​ដោយ​ផ្តោត​លើ​សសរស្តម្ភ​ទាំង​៤​នៃ​ការអប់រំ​គឺ​៖​រៀន​ដើម្បី​ទទួលបាន​ចំណេះដឹង រៀន​ដើម្បី​ទទួលបាន​ចំណេះ​ធ្វើ រៀន​ពី​បទ​ពិសោធន៍​និង​រៀន​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុខដុម​រម្យ​នា​។ តាម​ការ​ឲ្យដឹង​ពី​លោក​ប្រធានម​ន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖​រាជធានី​ភ្នំពេញ​មាន​កាយរិ​ទ្ធ​សរុប​ចំនួន​៨.៣៥៧​នាក់​(​ស្រី​៣.៧៦០​នាក់​)​ចែកចេញ​ជា​៧៥​កងឯកភាព ស្មើនឹង​១.០៥៦​ល្បាត​៕ ដោយ​៖​កូឡាប​

spot_img
×