Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​កាន់តែ​ធំ មុខមាត់​កាន់តែ​អាក្រក់ បុរស​ម្នាក់​នៅ​ចិន បែរ​ជា​នឹកគិត​ថា ពុំមែន​ជា​កូន​ខ្លួន ក៏​នាំ​ទៅ​ពេទ្យ​ពិនិត្យ DNA ចុងក្រោយ​…

spot_img

​ប្រទេស​ចិន​ធំ មនុស្ស​ច្រើន ហេតុនេះ រឿង​ចម្លែកៗ​ក៏​មិន​តិច​ដែរ ។ ខាងក្រោម​គឺជា​រឿង​កម្រ​មាន​មួយ ។​

​បុរស​ត្រកូល​ចា​វ មាន​ភរិយា និង​កូនស្រី​ម្នាក់ រស់នៅ​ខេត្ត​ហួ​ណាន ប្រទេស​ចិន ។ តាំងពី​មាន​កូន ក្រុមគ្រួសារ​ពិតជា​មាន​សុភមង្គល ។ ប៉ុន្តែ​ពេល​កូនស្រី​កាន់តែ​ធំ​ឡើង​នោះ មុខមាត់​វា​កាន់តែ​អាក្រក់​មិន​ដូច​ខ្លួន ហើយ​និង​ភរិយា ។​

​គិត​យូរៗ​ទៅ​នឹក​ថា ប្រហែល​ជា​ភរិយា​លួច​មាន​សហាយស្មន់ ហើយ​ក្មេង​ស្រី​នេះ​ពុំមែន​ជា​កូន​របស់​ខ្លួន ។​

​កាន់តែ​គិត​កាន់តែ​លំបាក​ទ្រាំទ្រ ត្រកូល​ចាវ​ក៏​នាំ​ភរិយា​និង​កូនស្រី​ទៅ​មន្ទីរពេទ្យ​ពិនិត្យ DNA ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ទាំងអស់គ្នា ។ លទ្ធផល​គឺ​នាង​តូច​ពិតជា​កូន​របស់​លោក​ចាវ ប៉ុន្តែ​ក្នុង​អំឡុងពេល​ត្រួតពិនិត្យ​នោះ វេជ្ជបណ្ឌិត​បាន​រកឃើញ​មូលហេតុ​ដែល​មុខមាត់​របស់​ក្មេងស្រី “​អាក្រក់​”​បែបនេះ ។​

​បញ្ហា​ព្រោះ​កូនកណ្តុរ​នៅ​បំពង់​ក​របស់​ក្មេងស្រី បាន​រីក​ធំ​ចម្លែក​មាន​ទំហំ​ប្រហែល ៣/៤ នៃ​ប្រអប់មាត់ ជាហេតុ​នាំ​ឲ្យ​ធ្មេញត្រូវ​ដុះ​មក​ខាងក្រៅ​នាំ​ឲ្យ​ផ្ទៃមុខ​ក្លាយជា​…​អាក្រក់​បែប​នេះ ។​

​ក្រោយ​ការវះកាត់​ព្យាបាល​ផ្ទៃមុខ​របស់​ក្មេង​ស្រី​កំពុង​លូតលាស់ មាន​សម្រស់​គួរ​ឲ្យ​ស្រឡាញ់ ។ គ្រូពេទ្យ​បាន​ទូន្មាន​លោក​ចាវ​ថា ពេល​ឃើញ​កូន​មិន​ប្រក្រតី​អ្វីមួយ​នោះ​ត្រូវ​ទៅឲ្យ​ពេទ្យ​ពិនិត្យ កុំ​ចេះតែ​សង្ស័យ​ផ្តេសផ្តាស ព្រោះ​វា​អាច​នាំ​ឲ្យ​សុភមង្គល​គ្រួសារ​មួយ​ត្រូវ​… “​បែកខ្ទេច​” តែម្តង ៕ ចន្ទ្រា​

spot_img
×