Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ រីកចម្រើន ថ្នាក់លើ​និង​អ្នក​រួម​ការងារ​គាំទ្រ ជួយ​ជ្រោមជ្រែង ។ លុយកាក់ ធូរធារ មិន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ វិវត្តន៍​ប្រសើរឡើង​ដោយសារ​ការ​ខំ​ប្រឹងប្រែង​គួបផ្សំ​នឹង​ភ័ព្វសំណាង ។ លុយកាក់ ល្អ​បំផុត ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​មុន​នោះ ។ មនោសញ្ចេតនា គួរលៃ​ទុក​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ អាច​ពង្រីក​បាន​សមត្ថ​ភាព​របស់​ខ្លួន ។ លុយកាក់ ចម្រើន​ឡើង រាល់​ទំនាក់ទំនង​សង្គម​ល្អៗ​អាច​នាំមក​នូវ​ចំណូល​គួរ​ជាទី​គាប់​ចិត្ត ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ ការត្រៀម​រៀបចំ​ម៉ត់ចត់ នាំមក​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ។ លុយកាក់ រីកចម្រើន អាច​បោះ​ទុក​រកស៊ី​ជោគជ័យ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​គួរ​មាន​ភាព​តានតឹង​ជ្រុល​ក្នុង​ការងារ ។ លុយកាក់ មាន​អ្នក​ឈ្នានីស មិន​ត្រូវ​ស្តាប់​ពាក្យ​អូសទាញ​ចូល​ហ៊ុន​រកស៊ី​ពី​មិត្តភក្តិ​ដែល​បែក​គ្នា​យូរ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ច្រើន​ជ្រុល​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ជាច្រើន​ក្នុង​ការងារ ។ លុយកាក់ គួរ​ចេះ​សន្សំសំចៃ​ប្រាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ តែ​ក៏​គួរ​បង្កើត​ភាព​រូ​ម៉ែន​ទិ​កខ្លះ ដើម្បី​រឹត​បន្ថែម​ចំណង​ស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ ស្ថានភាព​ងាយស្រួល​ច្រើន អាច​ដោះស្រាយបាន​រាល់​ការលំបាក​ពីមុនៗ ។ លុយកាក់ រីកចម្រើន ស្ថានភាព​វិនិយោគ​ស្ទុះ​ឡើង ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ល្អ​បំផុត បូករួម​ការងារ​គាំទ្រ ថ្នាក់លើ​កោតសរសើរ ។ លុយកាក់ ប្រភព​ចំណូល​កើនឡើង​យ៉ាងច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍​។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​បែងចែក​ពេលវេលា​ធ្វើការ និង​ថែទាំ​សុខភាព​ឲ្យ​ច្បាស់លាស់ ។ លុយកាក់ ខ្សត់ខ្សោយ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ទុនវិនិយោគ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​សម្រួល​ផ្លូវ​ចិត្ត​ឲ្យបាន​ល្អ​បញ្ចៀស​រង​ការស្តីបន្ទោស ឬ​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ មិនល្អ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ មិន​នឹងនរ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស ។ លុយកាក់ ធ្លាក់ចុះ ការវិនិយោគ​ងាយ​នាំ​ដល់​បរាជ័យ ។ មនោសញ្ចេតនា មិនគួរ​ស្តាប់​សម្តី​អុចអាល​ពី​ក្រៅ​ធ្វើឲ្យប៉ះពាល់​ដល់​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំ​កុរ ៖ ការងារ បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅ​ជុំវិញ មាន​ប្រយោជន៍​សម្រាប់​ភាពជោគជ័យ​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការបង្កើត​ទំនាក់ទំនង​ថ្មីៗ ។ មនោសញ្ចេតនា​ល្អប្រសើរ ៕​

spot_img
×