Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី អាមេរិក​លោក Donald Trump ចោទប្រកាន់​ចិន​ពី​ការ ​ ​ជ្រៀតជ្រែក​ការបោះឆ្នោត​

spot_img

​ឆ្លើយ​សំណួរ​អំឡុង​សន្និសីទកាសែត​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨​។​

ប្រធានាធិបតី​Donald Trump

​ ​លោក​ប្រធានាធិបតី​Trump បាន​និយាយ​ក្នុងអំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​កាលពី​ព្រឹក​ថ្ងៃ​ពុធ នៅខាងមុខ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ថា​: «​ពួកគេ​មិន​ចង់​ឲ្យ​ខ្ញុំ​ឈ្នះឆ្នោត​ទេ ពីព្រោះ​ខ្ញុំ​ជា​ប្រធានាធិបតី​លើកទីមួយ​ដែល​ជំទាស់​ប្រឆាំង​ចិន​អំពី​ពាណិជ្ជកម្ម​។ ហើយ​យើង នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ យើង​នឹង​ឈ្នះ​ទាំងអស់​»​។​ប្រធានាធិបតី​ត្រាំ​បាន​ថ្លែង​ទៀតថា «​ជាការ​គួរ​ឲ្យ​សោកស្តាយ យើង​បាន​រកឃើញថា ចិន​បាន​ប៉ុនប៉ង​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ប្រឆាំងនឹង​រដ្ឋបាល​របស់​យើង​»​។​
​ ​
​ភ្លាមៗ លោក​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើទៅ​តាម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ហើយ​បដិសេធ​ពុំ​សុខចិត្ត​ទទួលយក​ការចោទប្រកាន់​ដ៏​អយុត្តិធម៌​ប្រឆាំងនឹង​ចិន​នេះ​។​
​ខណៈដែល​តួនាទី​របស់​រុស្ស៊ី​ក្នុងការ​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​គាំទ្រ​ប្រធានាធិបតី​Trump ស្ថិតនៅក្នុង​ការស៊ើបអង្កេត​របស់​ស្មាក្តី​ពិសេស មកទល់​ពេល​ថ្មីៗ​នេះ​មិនមាន​ការចោទប្រកាន់​ពី​ការជ្រៀតជ្រែក​ខាង​នយោបាយ​របស់​ចិន​ទេ​។​
​ ​
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានទទួល​រង​ការចោទប្រកាន់​ពី​ការធ្វើសកម្មភាព​ចារកម្ម​លួច ចូលក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​ក្រុមហ៊ុន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយៗ​នៅ​ឆ្នាំ​២០១៥ បាន​រង​ការចោទប្រកាន់​ពី​ការ​លួច​ចូលក្នុង​ប្រព័ន្ធ Database ដែលមាន​ព័ត៌មាន​បុគ្គល​រហូតដល់​៤​លាន​នាក់​ដែល​បានដាក់​ពាក្យសុំ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​៕​សូ​យ​ន​

spot_img
×