Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញការ​អាមេរិក​ស្វាគមន៍​សំណើ​បិទទ្វារ​រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

spot_img

​នៅ​ថ្ងៃទី​២៧​កញ្ញា អ្នក​វិទ្យា​សា​ស្ត្រើ​ល្បីល្បាញ​អាមេរិក Siegfried S. Hecker បាន​ស្វាគមន៍​សំណើ​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង​ក្នុងការ​បិទទ្វារ​រោងចក្រ​នុយ​ក្លរ​អ៊ែរ​Yongbyon ហើយ​ថា​នេះ​ជា​ជំហាន​មួយ​គួរ​ចាប់អារម្មណ៍​។​

​រោងចក្រ​នុយក្លេអ៊ែរ​Yongbyon

​ថ្លែង​នៅ​សេ​អ៊ូ​ល អ្នកជំនាញការ​រូបនេះ​ឱ្យដឹងថា​លទ្ធផល​លេចធ្លោ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in ទៅកាន់​កូរ៉េខាងជើង​កាលពី​សប្តាហ៍​មុន គឺ​ការសន្យា​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ថា​នឹង​បិទទ្វារ​រោងចក្រ Yongbyon ប្រសិនបើ​អាមេរិក​មាន​កាយវិការ​តបស្នង​សមរម្យ​នោះ​។​

​ការវាយតម្លៃ​របស់លោក Hecker គឺ​ផ្ទុយស្រឡះ​នឹង​មតិ​របស់​អ្នកជំនាញការ​ជាច្រើន​ដែល​រិះគន់ថា​រោងចក្រ​នុយក្លេអ៊ែរ​នេះ​វា ហួស​សម័យ ហើយ​មានតម្លៃ​យុទ្ធសាស្ត្រ​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​Hecker បាន​លើកឡើងថា ថ្វី​ត្បិត​រោងចក្រ​នេះ​ចាស់​ក្តី តែ​វា​នៅមាន​សមត្ថភាព​អាចបំពេញ​មុខងារ​បាន​។​

​លោក​Hecker ត្រូវបាន​គេ​ដឹងថា ជា​អ្នកជំនាញការ​ដែលមាន​បទពិសោធ​ច្រើន​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហើយ​លោក​សង្កត់ធ្ងន់ថា​សារសំខាន់​នៃ​ការកសាង​ជំនឿ​ទុកចិត្ត​ក្នុង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​តាម​លោក​ត្រូវ​ចំណាយ​ពេ​យ៉ាងតិច​មួយ​ទសវត្ស​ឯណោះ​។​លោក​ក៏បាន​សម្តែង​ជំនឿ​ចិត្ត​អំពី​ការកសាង​ទំនុកចិត្ត​ចំពោះ​កូរ៉េខាងជើង​ពិសេស​តាមរយៈ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​

​រោងចក្រ​នុយក្លេអ៊ែរ​Yongbyon គឺជា​កន្លែង​ដែល​កូរ៉េខាងជើង​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​(​ឬ​ហៅថា​គ្រាប់បែក H )​ដែល​វា មាន​កម្លាំង​បំផ្លាញ​លើសពី​គ្រាប់បែកបរមាណូ​(​គ្រាប់បែក​A)​ច្រើនដង​។​

​គួររំលឹកថា ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​ប្រ​ធានា​ធិ​តី​កូរ៉េខាងត្បូង​Moon Jae-in មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un បាន​សន្យា​បំផ្លាញ ចោល​ទាំងស្រុង​ទីលាន​សាកល្បង​កាំជ្រួច​អន្តរទ្វីប​(ICBM)​ព្រមទាំង​អាច​បិទទ្វារ​រោងចក្រ​នុយក្លេអ៊ែរ​Yongbyon​ហើយក៏​សន្យា​ជាថ្មី​អំពី​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​៕

​លី​សា​

spot_img
×