Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ដើម្បី​បង្ការ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ឲ្យ​ថយចុះ​ចំនួន កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចំនួន ១២​នាក់ រថយន្ត​ស៊ី​រ៉ែ​ន​ចំនួន ១​គ្រឿង និង រថយន្ត​ល្បាត ចំនួន ១​គ្រឿង ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ សំរិទ្ធ លន់ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ល្បាត ចល័ត លើ​ភូមិសាស្ត្រ ផ្លូវជាតិ​លេខ​៤ ចាប់​ពី​ក្រុងព្រះសីហនុ រហូត ដល់ ចន្លោះ​គីឡូម៉ែត្រ ២០៦-២០៧ ស្ថិតនៅក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ដើម្បី រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក អប់រំ ណែនាំ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ និង​ត្រួតពិនិត្យ​ល្បឿន​ផងដែរ​។​

​មន្ត្រីនគរបាល​ឲ្យដឹង​ថា ជា​លទ្ធផល បាន​អប់រំ​ណែនាំ ដល់​អ្នកបើកបរ​រថ​យន្ត​ចំនួន ៤០​នាក់​។ ក្នុងនោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ចំនួន ១៥​នាក់ ដោយ​ណែនាំ​កុំ​ឲ្យ​បើក​បរមាន​ល្បឿន​លឿន វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ពេល​បើកបរ​កុំ​ពិសា​រគ្រឿង​ស្រវឹង មិន​អោយ​ប្រើប្រាស់​គ្រឿងញៀន និង បើកបរ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ចំពោះ​ការត្រួតពិនិត្យ​រក​ជាតិ​ស្រវឹង ទៅលើ​អ្នកបើកបរ​រថយន្ត​មួយចំនួន​នា​ឱកាស​នោះ គឺ​កម្លាំង​នគរបាល រក​ពុំ​ឃើញ​អ្នកបើកបរ​រូប​ណា​ម្នាក់ មាន​ទទួលទាន​គ្រឿង​ស្រវឹង​ពេល​បើកបរ​នោះទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×