Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហិច្ឆតា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រុស្ស៊ី​-​ចិន កើន​ដល់​២០០.០០០​លាន​ដុល្លារ​អាមេរិកនៅ​ឆ្នាំ​២០២៤

spot_img

តាម​Sputnik News នៅ​ថ្ងៃទី​២៧​កញ្ញា រុស្សី​បានប្រកាស​ផ្សាយ​អំពី​ផែនការ​កែសម្រួល​ជំនួញ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​ឱ្យ​ឡើងដល់​២០០.០០០​លាន​ដុល្លារអាមេរិក​នៅ​ឆ្នាំ​២០២៤ ហើយ​ជាមួយ​ឥណ្ឌា​គឺ​៣០.០០០​លាន​ដុល្លារអាមេរិក​។​

ទំនាក់ទំនង​រុស្ស៊ី​និង​ចិន​ហាក់​កំពុក​ក់​ក្តៅ​ជាង​មុន​

​​ក្រៅពីនោះ​វិនិយោគ​របស់​ចិន​មកកាន់​រុស្ស៊ី​តាម​គម្រោង​មាន​ប្រមាណ​១៥.០០០​លាន​ដុល្លារអាមេរិក​។​

​តាម​ស្ថិតិ​ផ្លូវការ​បង្ហាញឱ្យឃើញថា​ជំនួញ​ទ្វេភាគី​រុស្សី​ចិន​បាន​កើនឡើង​២០,៨​ភាគរយ​ប្រមាណ​៨៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​។​

​កាលពី​ខែឧសភា ក្រសួងពាណិជ្ជកម្ម​ចិន​មាន​គម្រោង​ព្យាករណ៍​ថា​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​រុស្ស៊ី​អាចឈាន​ដល់​១០០.០០០​លាន​ដុល្លារអាមេរិក​នៅ​ឆ្នាំ​២០១៨ ហើយ​អាច​ឈានដល់​២០០.០០០​​លាន​ដុល្លារអាមេរិក​នៅ​ឆ្នាំ​២០២០​។

​នៅ​សប្ដាហ៍​មុន​អាមេរិក​បានដាក់​ទណ្ឌកម្ម​ចំពោះ​ស្នងការ​អភិវឌ្ឍ​បរិក្ខារ​(EDD)​របស់​គណៈ​យោធា​មជ្ឈិម ព្រោះតែ​ស្ថាប័ន​នេះ​បាន​ទិញ​យន្តហោះ​ប្រយុទ្ធ​និង​បរិក្ខារ​ទាក់ទង​ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​៕

​សូ​យ​ន​

spot_img
×