Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​៖ បាក់​រលំ​ប៉ម​កណ្ដឹង​បុរាណ​ធ្វើឱ្យ​កម្មករ​១២​នាក់​រងរបួស​និង​ស្លាប់​

spot_img

​មនុស្សម្នា​ក់បាន​ស្លាប់ ហើយ​១១​នាក់​ទៀត​រងរបួស ខណៈពេលដែល​ប៉ម​កណ្ដឹង​បុរាណ​នៅ​អារាម ​Phraya Tham Voraviharn នា​សង្កាត់ Bangkok Noi នៃ​រដ្ឋធានី​បាងកក​ប្រទេស​ថៃ​បាន​បាក់​រលំ​កាលពី​ថ្ងៃទី​២៥​កញ្ញា អំឡុង​ពេលដែល​កម្មក​រ​កំពុងដំណើរការ​ជួស​ជុល​ប៉ម​បុរាណ​នេះ​។​

​កងកម្លាំង​សង្គ្រោះ​កំពុង​បញ្ជូន​កម្មករ​រងរបួស​ចេញពី​គំនរ​បាក់បែក​នៅ​កន្លែងកើតហេតុ​

​ក្រុម​ស​ង្គ្រោ​ឱ្យដឹងថា គេ​ត្រូវ​ចំណាយពេល​រាប់​ម៉ោង​ទើប​អាចយ​កក​ម្មករ​១១​នាក់​ចេញពី​កន្លែង​បាក់បែក​ក្នុងនោះ​៣​នាក់​របួសធ្ងន់​។​ប៉ុន្តែ​មនុស្ស​ម្នាក់ទៀត​បានជា​ប់​គាំង​ហើយ​ស្លាប់​។​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​រក​មូល​ហ​តុ​។​
​ប៉ម​បុរាណ​នេះ​ត្រូវបាន​សាង់សង់​តាំងពី​រជ្ជកាល​ព្រះមហាក្សត្រ Rama III អំឡុង​ដើម​សតវត្សរ៍​ទី​១៩ ។​

​ប៉ម​បុរាណ ស្ថិតនៅ​ជិត​អារាម Dawn ភាគ​ខាងលិច​ទន្លេ​Chao Phraya​។​

​ក្រសួង​វិចិត្រសិល្បៈ​ថៃ​បានសម្រេច​ធ្វើការ​ជួសជុល​តាំងពី​ខែឧសភា​មក ​បន្ទាប់ពី​បណ្ដា​វិស្វករ​វិភាគ​ឃើញថា​ខឿន​របស់​ប៉ម​នេះ​កំពុង​ស្រុតចុះ​៕
​លី​សា​

spot_img
×