Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ទាំងពីរ​ នឹង​ប្រជុំ​សភា​រួម​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

spot_img

​សភា​ប្រទេស​កូរ៉េ​ទាំងពីរ​នឹង​ប្រជុំ​រួមគ្នា​សំដៅ​ជំរុញ​ការអនុវត្ត​បណ្តា​កិច្ចព្រមព្រៀង​នៃ​សន្និសីទ​កំពូល​បី​លើក​រវាង​លោក​Moon Jae-in និង Kim Jong-un​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​Moon Jae-in និង​មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un ពេល​បែក​គ្នា​នៅ​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​២០​កញ្ញា​

​តាម Yonhap នៅ​ថ្ងៃទី​២៧​កញ្ញា កូរ៉េខាងជើង​បាន​យល់ព្រម​នឹង​សំណើ​របស់​កូរ៉េខាងត្បូង​ដើម្បីឱ្យ​សភាពការណ៍​ប្រទេស​ទាំងពីរ​រៀបចំ​កិច្ចប្រជុំ​រួមមួយ​ជា​ប្រវត្តិសាស្ត្រ​។ ប្រធាន​ក្រុមប្រឹក្សា​ប្រជា​ជាន​កំពូល​កូរ៉េខាងជើង Choe Thae-bok បាន​សរសេរ​ក្នុង​សំបុត្រ​ឆ្លើយតប​ទៅកាន់​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង Moon Hee-sang ថា​៖ តួនាទី​របស់​សភា​កូរ៉េខាងជើង​-​កូរ៉េខាងត្បូង ព្រមទាំង​បណ្ដា​គណបក្សនយោបាយ​មាន​សារសំខាន់​ក្នុង​បណ្ដា​ការអនុវត្ត​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​កាលពី​ខែមេសា​និង​កញ្ញា​។ ជាគោលការណ៍​យើងខ្ញុំ​យល់ព្រម​នឹង​សំណើ​នេះ​។​គួររំលឹកថា កាលពី​សប្តាហ៍​មុន​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង​បានស្នើ​ឱ្យមាន​កិច្ចប្រជុំ​រួមគ្នា​រវាង​សភា​ប្រទេស​ទាំងពីរ ហើយ​ពេល​វ​លា​នឹង​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ព្រមព្រៀង​រៀបចំ​។ វា​អាច​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​នេះ​។

​គួររំលឹកថា កាលពី​ថ្ងៃទី​២៤​កញ្ញា នៅ​អង្គការ​ស​ប្រជាជាតិ ប្រធានាធិបតី​កូរ៉េខាងត្បូង​បានឱ្យដឹងថា លោក​ប៉ងប្រាថ្នា​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​ដែល​កាន់តែ​ឆាប់​កានតែ​ល្អ ដើម្បី​ជំរុញ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​នេះ​។ការបញ្ចប់សង្គ្រាមកូរ៉េ អាចត្រូវបានចុះហត្ថលេខានៅឆ្នាំនេះ៕
លីសា

spot_img
×