Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​សហរដ្ឋអាមេរិក វាយតម្លៃ ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក​William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​នា​ពេលកន្លងមក​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​បន្ថែមថា ការរីកចម្រើន​នេះ បាន​ចូល​រួមចំណែក​លើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​បាន​យ៉ាង​ល្អប្រសើរ​។ លោក​ឯកអគ្គរដ្ឋទូត បានបញ្ជាក់​ថា​” វា​ជា​ឱកាស​ដ៏​ល្អ សម្រាប់​វិស័យ​ឯកជន របស់​សហរដ្ឋអាមេរិក ក៏ដូចជា ក្រុមហ៊ុន​ក្នុងស្រុក ក្នុង​ការស្វែងរក​ដៃគូ សហការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​កែច្នៃ វេច​ខ្ចប់​ផលិតផល​កសិកម្ម ការផ្គត់ផ្គង់​សម្ភារ​កសិកម្ម គីមី​ឧស្សាហកម្ម គ្រឿងយន្ត​កសិកម្ម និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ដែល​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ លើ​ការអនុវត្ត​បច្ចេកទេស សមស្រប​តាម​ការប្រែប្រួល​អាកាសធាតុ បរិយា​ប័ន្ន កំណើនសេដ្ឋកិច្ច ពិសេស​សមស្រប​តាម​ស្តង់ដារ​កសិផល សម្រាប់​ទីផ្សារ​នាំចេញ​”​។​

​នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ទទួល​ជួប​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន​កសិកម្ម​ធំៗ​នាំមុខ​គេ​ទាំង ១៥ នៅ​សហរដ្ឋ​អាមេរិក​មាន​ជាអាទិ៍​ក្រុមហ៊ុន​គីមី​ឧស្សាហកម្ម ក្រុមហ៊ុន​ផលិត​ឧបករណ៍ សម្ភារ​សម្រាប់​ឧស្សាហកម្ម​ម្ហូបអាហារ ថ្នាំ​បសុសត្វ ត្រាក់ទ័រ John Deere​។​ល​។ គោលបំណង​ធំ​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ​ទី​១- ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ទី​២- ពិនិត្យ​លទ្ធភាព​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ជាមួយ​ដៃគូ​ក្រុមហ៊ុន ក្នុងស្រុក ដែល​មាន​សក្តានុពល ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​យ៉ាង​ច្រើន​តាមរយៈ​អង្គការ USAID ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​បាន​ជួយ​ឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ការងារ​បណ្តុះបណ្តាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​មជ្ឈមណ្ឌល​ឧត្តមភាព​សម្រាប់​កសិកម្ម​សមស្រប នវានុវត្តន៍ និង​អាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ខេត្ត​បាត់ដំបង​។ ស្តែង​ចេញ​ពី​កិច្ចសហប្រតិបត្តិការ និង​លទ្ធផល​គម្រោង​នានា បាន​ធ្វើឲ្យ​វិស័យ​កសិកម្ម មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​តាមរយៈ​លោក​ម​ឯកអគ្គរដ្ឋទូត​។​

​លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេស ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ជាពិសេស​វិស័យ​ឯកជន របស់​សហរដ្ឋអាមេរិក នឹង​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម កាន់តែ​ច្រើនឡើង នាពេល​អនាគត​។ លោក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ នូវ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​អភិវឌ្ឍ លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាអាទិ៍​៖ ផ្លូវ​គមនាគមន៍ កំពង់ផែ​ទឹក​ជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់​អគ្គិសនី​។​ល​។ ដោយឡែក ក្រសួង​បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​យន្តូ​ប​នីយកម្ម​កសិកម្ម ដើម្បី​ជួយ​ជំរុញ​វិស័យ​កែច្នៃ វេច​ខ្ចប់​ឲ្យមាន​ការរីកចម្រើន​ធ្វើ​ការនាំចេញ​កសិផល​នាពេល​អនាគត​។​

​នា​ឱកាស​នេះ​ផងដែរ ភាគី​ទាំងពីរ បាន​លើកយក​ប្រធានបទ​សំខាន់ៗ មក​ពិភាក្សា​រួមមាន​៖ -​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាល -​ស្តង់ដារ​អនាម័យ និង​ភូ​គា​ម​អនាម័យ​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ -​ផលិតផល​សំខាន់ៗ ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើ​ការនាំចេញ -​វិស័យ​កែច្នៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជួយ​ទ្រទ្រង់​វិស័យនេះ -​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​កសិកម្ម​, ការលើកកម្ពស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​, ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​កសិកម្ម ពិសេស​យុវជន​ជំនាន់​ក្រោយ និង​ការពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​វិស័យ​ឯកជន​និង​រដ្ឋ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×