Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្ត​បាត់ដំបង បន្តសកម្មភាព​បម្រើ​សេវា​ឲ្យ​កាន់តែ​ទូលំទូលាយ​លាយ​

spot_img

​បាត់ដំបង ​៖ ការប្រយុទ្ធ​នឹង​ជំងឺ​ឆ្កែឆ្កួត គឺជា​កិច្ចការ​មួយ​សំខាន់ ដែល​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តោត​ការយក​ចិត្តទុកដាក់​។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង ត្រូវបាន​ប្រកាស​ដាក់ឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល ។​

​លោកស្រី​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល បាន​ថ្លែង​នូវ​ការគោរព និង​រំលឹក​គុណូបការ​:​ដ៏​ថ្លៃថ្លា​បំផុត របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​នូវ​កិច្ច​គាំពារ​សុខភាព និង​សង្គមជាតិ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ធ្វើឲ្យ​ប្រទេស​រីកចម្រើន និង​ការរស់នៅ របស់​ប្រជាជន​បាន​ប្រកបដោយ​សុខសន្តិភាព ពេញលេញ ដូច​បច្ចុប្បន្ន​នេះ​។​

​លើសពីនេះ លោកស្រី បានបញ្ជាក់​ថា ៖​ក្រសួង​សុខាភិបាល បានដាក់​គោលដៅ​កាត់បន្ថយ ឱ្យ​នៅ​កំរិត​អ​ប្បរមា នូវ​ជំងឺ​ដែល​ចម្លង​តាមរយៈ​សត្វ​ឆ្កែឆ្កួត​ដ៏​គួរឱ្យខ្លាច​នេះ ដោយ​ជំងឺ​នេះ​នឹង​បន្ត​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន នាក់​ក្នុង​១​ឆ្នាំៗ​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែលមាន លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ជា​ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង (Conseil de Liaison) បាន​ផ្តល់​ថ្នាំ​បង្ការ​ដល់​អ្នករងគ្រោះ ដោយ​សត្វ​ខាំ​ប្រមាណ​ជាង ២២០០០​នាក់​ក្នុង​១​ឆ្នាំ ដែល​ក្នុងនោះ​ភាគច្រើន​ជា​កុមារ​។ ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ប៉ុន្តែ​ក្នុង​ករណី​ឆ្លង​ជំងឺ​ឆ្កែ​ឆ្កួត ហើយ​មាន​ចេញ​ជា​រោគសញ្ញា​នោះ គឺ​ការវិវត្ត​ទៅរក​សេចក្តីស្លាប់ ក៏​ខ្ពស់​ណាស់​ដែរ ប្រសិនបើ​មិន​បាន​ទទួល​ថ្នាំ​បង្ការ ក្រោយ​សត្វ​ខាំ​ទេនោះ​។ អ្នករងគ្រោះ​ដោយ​សត្វ​ខាំ នៅក្នុង​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ពោធិសាត់ ពិបាក​ក្នុង​ការស្វែងរក​សេវា​ដល់​រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ត្រូវការ​ពេល​ធ្វើដំណើរ​ក៏​យូរ​ដែរ​។ ដូច្នេះ ការ​ដាក់ឲ្យ​ប្រើប្រាស់ មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នា​ថ្ងៃនេះ គឺជា​ការអនុវត្តន៍​តា​ម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា ក្នុងការ​បង្ខិត​សេវា​បងការ​ជំងឺ ឲ្យ​កាន់តែ​ខិត​ទៅជិត ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពួកគាត់ ត្រូវការ អាច​មក​មជ្ឈមណ្ឌល​នេះ បាន​ដោយ​ពុំ​ចាំបាច់​ធ្វើ​ណើ​រ​ទៅ​ឆ្ងាយ ដូចពេលមុនៗ​ទៀត​នោះ​ឡើយ​។​

​គួរកត់សម្គាល់​ថា មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្ត​បាត់ដំបង​នេះ គឺ​ដោយ​មាន​កិច្ចសហការ រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អនុវត្ត​តាម​និយាម​បច្ចេកទេស​បង្ការ​ជំងឺ ដូច​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ភ្នំពេញ​ដែរ ដើម្បី​អាច​ការពារ​ប្រជាជន ក្នុង​ខេត្ត​បាត់ដំបង​ផ្ទាល់ ក៏ដូចជា ក្នុង​ខេត្ត​ជិតខាង​នានា ដែល​ពួកគាត់​អាច​ស្វែងរក សេវា​បាន​ឆាប់​ជា​ង​ការធ្វើដំណើរ​ឆ្ងាយ​ពេក​។​

​លោកស្រី ក៏​បាន​ថ្លែងអំណរគុណ ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ ចំពោះ​កិច្ចសហការ​ដ៏​មាន​សារប្រយោជន៍​នេះ ដែល​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ហើយ​ជាក់ស្តែង​ថ្ងៃនេះ ដែល​យើងទាំងអស់គ្នា​បាន និង​កំពុង​ចូលរួម​ក្នុង​ពិធី​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​នេះ​ស្រាប់ ដើម្បី​បម្រើ​សេចក្តីត្រូវការ​ជូន​ប្រជាពលរដ្ឋ មជ្ឈមណ្ឌល​នេះ ត្រូវបាន​ដំណើរការ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៨ ដោយ​បាន​ការឯកភាព ពី​មន្ទីរ​សុខាភិបាល​ខេត្ត និង​ប្រើប្រាស់​អគារ​អតីត​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្ត​បាត់ដំបង ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​មជ្ឈមណ្ឌល​នេះ​ក៏​មាន​គោលដៅ​បណ្តុះបណ្តាល ផ្តល់​ចំណេះដឹង និង​ផ្សព្វផ្សាយ​ជូន​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​អំពី​ជំងឺ​ឆ្កែ​ឆ្កួត និង​អំពី​វិធី​ចៀសវាង​ផ្សេងៗ​អំពី​ជំងឺ​នេះ​ផង​ដែរ​។ ក្នុងន័យ​នេះ​លោកស្រី បានស្នើ​ជំរុញ​ឱ្យ មាន​ការគាំទ្រ​ពី​ផ្នែក​ផ្សេងៗ​ទៀត និង​ពី​ប្រជាពលរដ្ឋ ក្នុង​ការប្រើប្រាស់​មជ្ឈមណ្ឌល​នេះ ឱ្យបាន​ច្រើន ដើម្បី​ជា​ផលប្រយោជន៍ ការពារ​ជំងឺ​ឆ្កែ​ឆ្កួត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួររំលឹកថា នៅ​រាជធានី​ភ្នំពេញ មាន​មជ្ឈមណ្ឌល​បែបនេះ​២​កន្លែង គឺ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខ​ភាព​សាធារណៈ​។ រី​ឯ​មជ្ឈមណ្ឌល​ដែល​សម្ពោ​ដាក់​ប្រើប្រាស់​នៅ​ខេត្ត​បាត់ដំបង​នា​ថ្ងៃនេះ គឺ​ជា​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ទី​៣ ។​

​លោកស្រី ញឹក សា​គន្ធ អភិបាលរង​ខេត្ត​បាត់ដំបង បាន​សម្តែង​នូវ​ការគាំទ្រ ក្នុងនាម​អាជ្ញាធរ​ខេត្ត ហើយ​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​មក​ប្រើប្រាស់​សេវា ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត នៅ​ទីនេះ​ផង​ដែរ​។​

​លោក​ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​លោក​បណ្ឌិត Didier FONTENILLE ក៏​បាន​សំដែង​នូវ​អំណរគុណ ជូន​ដល់​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដែល​ជានិច្ចកាល​តែងតែ​គាំទ្រ លើកទឹកចិត្ត និង​ជម្រុញ កិច្ចសហប្រតិបត្តិការ ចេញ​ជា​ផ្លែផ្កា​ដូច​យើង​បានឃើញ នូវ​សមិទ្ធផល​នា​ថ្ងៃនេះ​ស្រាប់ ហើយ​នឹង​បន្ត​សកម្មភាព បង្កា្ករ​ជំងឺ​ឆ្កែឆ្កួត​នេះ ឲ្យ​កាន់តែ​ទូលំទូលាយ​លាយ​ថែម​ទៀត​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×