Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់ ៣​នាក់ របួស​៧​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៥​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ របួសធ្ងន់ ៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ១​នាក់​(​ស្រី​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់ (​យប់​៥​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​), ប្រជែង ១​លើក​, ស្រវឹង ២​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៣​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក រថយន្ត​តូច ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​), ពោធិ៍សាត់ ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​សៀមរាប ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​រយៈពេល​២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១-២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២១៨​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១០៨​នាក់ របួស​សរុប ២៨១​នាក់ របួសធ្ងន់ ២១០​នាក់ របួសស្រាល ៧១​នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×